ព័ត៌មានអន្ដរជាតិ
លោក Pita លុបងារជា “នាយករដ្ឋមន្ត្រី” ដែលធ្លាប់ដាក់លើប្រូហ្វាល់ IG និងបង្ហោះឃ្លិបសោកសៅ
លោក Pita Limjaroenrat បានលុបងារជាបេក្ខភាពនាយករដ្ឋមន្ត្រីទី៣០ ចេញពីប្រូហ្វាល់ Instagram ដោយជំនួសឲ្យពាក្យថា អ្នកនយោបាយ ព្រមទាំងបង្ហោះឃ្លិបក្នុងពេលលោកកំពុងឃោសនាបោះឆ្នោតជាមួយនឹងសំណេរដ៏សោកសៅនិងខកចិត្ត។

នៅថ្ងៃទី២៥ ខែសីហា នេះ អ្នកយកព័ត៌មានបានរាយការណ៍ថា បន្ទាប់ពីព្រះមហាក្សត្រតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃរួចមក នាពេលថ្មីៗនេះ នៅលើ Instagram មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita បានសម្រេចលុបងារដែលលោកធ្លាប់ដាក់ថាជា បេក្ខជននាយករដ្ឋមន្ត្រីទី៣០ ចេញពីគណនី Instagram ផ្ទាល់របស់លោក ដោយបន្សល់ទុកតែពាក្យថា អ្នកនយោបាយ មកវិញ។
លើសពីនេះទៀតដែរ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះ បានចែករំលែកឃ្លិបពីអ្នកប្រើប្រាស់ TIKTOK ម្នាក់ដោយយកទៅបង្ហោះក្នុងស្ទូរីលើបណ្ដាញសង្គមដដែល។ ក្នុងពេលដែលលោកបានទៅតំបន់មួយដើម្បីឃោសនាបោះឆ្នោត រួមជាមួយនឹងខេបសិនយ៉ាងសោកសៅនិងសម្ដែងការខកចិត្តថា “បោះជំហានទៅមុខ គ្មាននរណា ក្រៅពីប្រជាពលរដ្ឋនោះទេ”។

យ៉ាងណាមិញតាមរយៈការបង្ហោះរបស់លោក Pita លើបណ្ដាញសង្គម IG កើតឡើងក្រោយពេលព្រះមហាក្សត្រថៃបានប្រោះប្រទានតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីទី៣០ ខណៈសំឡេងឆ្នោតដែលបោះប្រឆាំង មិនឲ្យធ្វើជានាយករដ្ឋមន្ត្រី ស្ទើរតែទាំងអស់កើតចេញពីបក្សចលនាឆ្ពោះទៅមុខ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សំឡេងឆ្នោតដែលបោះប្រឆាំងលោក ស្រេតថា មិនឲ្យធ្វើជានាយករដ្ឋមន្ត្រី ស្ទើរតែទាំងអស់កើតចេញពីបក្សលោក ភិថា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


