ព័ត៌មានអន្ដរជាតិ
សំឡេងឆ្នោតដែលបោះប្រឆាំងលោក ស្រេតថា មិនឲ្យធ្វើជានាយករដ្ឋមន្ត្រី ស្ទើរតែទាំងអស់កើតចេញពីបក្សលោក ភិថា
សំឡេងឆ្នោតស្ទើរតែទាំងអស់ដែលបោះប្រឆាំងនឹងលោក ស្រេតថា ថាវីស៊ីន មិនឲ្យធ្វើជានាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ គឺកើតចេញពីគណបក្សចលនាឆ្ពោះទៅមុខរបស់លោក ភិថា លីមចារើនរ៉ាត់ ដែលបានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ឧសភាកន្លងទៅ ។

សំឡេងឆ្នោតដែលបានបោះប្រឆាំងនឹងលោកឧកញ៉ាអចលនទ្រព្យវ័យ ៦០ ឆ្នាំរូបនេះមានចំនួន ១៦៤ សំឡេង ហើយក្នុងចំណោមការប្រឆាំងទាំងនោះមាន ១២ សំឡេងកើតចេញពីសមាជិកព្រឹទ្ធសភា និង ១៥២ សំឡេងមកពីសមាជិករដ្ឋសភា ខណៈស្ទើរតែទាំងអស់ចេញពីការបោះឆ្នោតប្រឆាំងដោយគណបក្សចលនាឆ្ពោះទៅមុខ ដែលមានសមាជិកសភាចំនួន ១៥១ រូប ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក ភិថា ក៏បានសរសេរបង្ហោះ បន្ទាប់ពីការបោះឆ្នោតនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលថ្មីដែលកើតចេញពីគណបក្សភឿថៃបានប្រឆាំងនឹងអាណត្តិរបស់ម្ចាស់ឆ្នោត ។ រដ្ឋាភិបាលថ្មីនេះនឹងមិនដែលនាំមកនូវការផ្លាស់ប្តូរក្នុងសង្គម ឬទទួលបានកិត្តិយសណាមួយឡើយ ដោយសារមានការខកចិត្តពីសាធារណជន និងបានលុបបំបាត់ការជឿទុកចិត្តលើប្រព័ន្ធគ្រប់គ្រង ។

លោក ភិថា បានសង្កត់ធ្ងន់ថា ឥឡូវនេះគណបក្សចលនាឆ្ពោះទៅមុខ នឹងដើរទទួលតួនាទីពេញលេញជាបក្សប្រឆាំង ប៉ុន្តែក៏នឹងឧស្សាហ៍តាមដានរដ្ឋាភិបាលថ្មី ផ្តល់ដំណោះស្រាយ និងស្នើច្បាប់ទៅតាមម្ចាស់ឆ្នោតចង់បានផងដែរ ។
លោកបានបញ្ជាក់ជាថ្មីថា គណបក្សរបស់លោកនឹងមិនក្បត់ការជឿទុកចិត្តរបស់ម្ចាស់ឆ្នោតឡើយ ហើយនឹងបន្តរក្សាការសន្យារបស់ពួកគេ ហើយថែមទាំងអះអាងយ៉ាងម៉ឺងម៉ាត់ផងដែរថា អំណាចចុងក្រោយនៅក្នុងប្រទេសគឺស្ថិតនៅជាមួយប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា លោក ស្រេតថា ថាវីស៊ីន បេក្ខភាពមកពីគណបក្សភឿថៃ ត្រូវបានសមាជិករដ្ឋសភា និងព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសជាមួយនឹងសំឡេងគាំទ្រចំនួន ៤៨២ , ប្រឆាំង ១៦៤ និងអនុបវាទចំនួន ៨១ សំឡេង ក្នុងចំណោមសមាជិកសភាទាំងពីរដែលមានចំនួនសរុប ៧២៨ រូប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក ស្រេតថា ប្តេជ្ញាធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


