ព័ត៌មានជាតិ
សិស្សត្រូវសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សាឲ្យបានច្បាស់លាស់ពីថ្នាក់ទី១០
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាកម្មអប់រំកម្ពុជាបានឲ្យដឹងថា សិស្សត្រូវគិតគូរនិងសម្រេចចិត្តឲ្យច្បាស់ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សាផ្នែកវិទ្យាសាស្ត្រពិតឬវិទ្យាសាស្ត្រសង្គម ពីថ្នាក់ទី១០ទៅឲ្យហើយដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ឈានទៅចាប់យកជំនាញសិក្សាពិតប្រាកដមួយនៅសាកលវិទ្យាល័យ ឬវិទ្យាស្ថានបច្ចេកទេសផ្សេងៗក៏ដូចជាពង្រឹងសមត្ថភាពការងារ។
លោកបានបន្តថា «សិស្សខ្លះចូលរៀនខុសជំនាញ ដោយសារនៅវិទ្យាល័យពួកគេខិតខំរៀនសូត្រតែមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ពីព្រោះមិនចង់ប្រើខួរក្បាល និងមិនចូលចិត្តការគិត វិភាគស្មុគស្មាញច្រើន តែនៅពេលរៀនចប់វិទ្យាល័យ បែរជាជ្រើសរើសយកជំនាញផ្នែកវិស្មកម្ម ឬហិរញ្ញវត្ថុទៅវិញដែលជំនាញទាំងនោះត្រូវប្រើមុខវិជ្ជាវិទ្យាសាស្ត្រពិតជួយគាំទ្រ។ កត្តានេះហើយដែលធ្វើឲ្យការសិក្សាខុសទិសដៅ និងមិនទទួលបានជោគជ័យ»។

លោកបានបន្តទៀតថា យោងតាមការកំណត់របស់ក្រសួងអប់រំយុវជន និងកីឡាបានបែងចែកជាពីរផ្នែកមុខវិជ្ជាសិក្សា គឺផ្នែកវិទ្យាសាស្ត្រពិតមានមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ឯផ្នែកវិទ្យាសាស្ត្រមានមុខ វិជ្ជាភាសាខែ្មរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌និងពលរដ្ឋវិទ្យា ផែនដីវិទ្យា និងភាសាបរទេស ហើយចាប់អនុវត្តនៅថ្នាក់ទី១២។
លោកបានបញ្ជាក់ថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍ គឺត្រូវការជំនាញផ្នែកវិទ្យាសាស្ត្រពិតច្រើនជាងគេ ដូចជាផ្នែកវិស្វកម្ម ស្ថាបត្យកម្ម សរសេរកូដកម្មវិធីវិជ្ជសាស្ត្រ បច្ចេកវិទ្យា វិភាគសេដ្ឋកិច្ច វិភាគហិរញ្ញវត្ថុជាដើម ដែលជំនាញទាំងនោះមានឪកាសទទួលការងារច្រើនជាមួយនឹងប្រាក់បៀវត្សរ៍ក៏ច្រើនគួរសមដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


