ព័ត៌មានជាតិ
និស្សិតអាមេរិក៦រូប មកសិក្សាភាសាខ្មែរ៦ខែ នៅសាកលវិទ្យាល័យជាតិបាត់ដំបង
និស្សិតអាមេរិក៦រូប ដែលទើបតែបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យនៅអាមេរិក បានមកសិក្សាភាសាខ្មែរ វប្បធម៌ ប្រពៃណី នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាលក្ខណៈផ្លាស់ប្តូរការសិក្សាមានរយៈពេល៦ខែ។
និស្សិតអាមេរិកទាំង៦រូប មកពីសាកលវិទ្យាល័យ Princeton University សហរដ្ឋអាមេរិក បានមកដល់ សាកលវិទ្យាល័យជាតិបាត់ដំបងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីផ្លាស់ប្តូរការសិក្សារយៈពេលខ្លីនៅកម្ពុជា។ កម្មវិធីនេះ បង្ហាញពីកិត្យានុភាពភាសា អក្សរសាស្ត្រ វប្បធម៌ជាតិ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
សម្រាប់និស្សិតអាមេរិកទាំង៦រូប បន្ទាប់ពីរៀនចប់ នឹងអាចប្រើប្រាស់ភាសាខ្មែរបានសម្រាប់ទំនាក់ទំនងផ្សេងៗ ហើយអាចសិក្សាស្វែងយល់ពីតម្លៃនៃភាពចម្រុះវប្បធម៌ និងការរស់នៅតាមរយៈភាសា និងទទួលបានការបណ្តុះបណ្តាល និងការទទួលស្គាល់ជាផ្លូវការ ព្រមទាំងមានឱកាសសិក្សានៅកម្រិតខ្ពស់បន្ទាប់ទៀត។
លោក ទេព នាវា
លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានឱ្យ “កម្ពុជាថ្មី” ដឹងថា យុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យជាតិបាត់ដំបង ធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេស និងបង្កើនសិស្សពីបរទេសឱ្យបានច្រើន។ ដោយឡែក កាលពីដើមឆមាស ឆ្នាំ២០២៣ ក៏មាននិស្សិតប្រទេសថៃ អេស្ប៉ាញ ជាដើមបានមកសិក្សាផងដែរ។ នេះ ជាការបង្ហាញឱ្យឃើញពីទំនាក់ទំនង និងកម្រិតស្តង់ដារពិភពលោក ចំពោះនិស្សិតផ្លាស់ប្តូរការសិក្សាឱ្យបានច្រើន ដែលជាសូចនាករមួយដ៏សំខាន់សម្រាប់សកលវិទ្យាល័យជាតិបាត់ដំបង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបងមានប្រភពទឹកធម្មជាតិទាក់ទាញទេសចរច្រើនជាងគេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នងរលំ និងប៉ើងដំបូល