ព័ត៌មានអន្ដរជាតិ
ឥណ្ឌា សម្រេចឲ្យនាំចេញអង្ករទៅកាន់ សិង្ហបុរី
ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីពេលថ្មីនេះថា ឥណ្ឌាបានសម្រេចចិត្តអនុញ្ញាតឲ្យមានការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញសន្តិសុខស្បៀងប្រទេសមួយនេះ ។

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា ការបញ្ជាទិញជាផ្លូវការនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ស្របពេលដែលកាលពីខែមុន ប្រទេសឥណ្ឌាបានធ្វើឲ្យអ្នកទិញភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីដាក់បម្រាមលើការនាំចេញអង្ករសរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក ។
បច្ចុប្បន្នឥណ្ឌាកំពុងព្យាយាមគ្រប់គ្រងអតិផរណា នៅមុនការបោះឆ្នោតរដ្ឋនៅចុងឆ្នាំនេះ ខណៈកាលពីសប្ដាហ៍មុន ឥណ្ឌាក៏បានពង្រីកការទប់ស្កាត់ការនាំចេញអង្ករសម្រូបជាមួយនឹងពន្ធ ២០ ភាគរយ ដែលមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី១៥ ខែតុលា ។
គួរបញ្ចាក់ថា ឥណ្ឌាមានចំណែកជាង ៤០ ភាគរយនៃការនាំចេញអង្ករពិភពលោក ហើយបន្ទាប់ពីប្រទេសមួយនេះផ្អាកនាំចេញ បានធ្វើឲ្យតម្លៃអង្ករផ្តើមឡើងខ្ពស់នៅទូទាំងពិភពលោក និងក៏បង្កជាក្តីព្រួយបារម្ភជាខ្លាំងផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


