ព័ត៌មានអន្ដរជាតិ
ក្រពើតឿ តូចបំផុតក្នុងពិភពលោក ប្រវែងត្រឹមមួយម៉ែត្រកន្លះ
ក្រពើតឿត្រូវបានរកឃើញនៅទ្វីបអាហ្វ្រិក ហើយជាប្រភេទសត្វតូចជាងគេបំផុតក្នុងពិភពលោក ខណៈដែលបច្ចុប្បន្ននេះ វាមានតែពីរប្រភេទប៉ុណ្ណោះ គឺក្រពើតឿកុងហ្គោ និងក្រពើតឿអាហ្វ្រិកខាងលិច។

សត្វតូចជាងលើពិភពលោកនេះ មានប្រវែងដល់ទៅ ១.៥ម៉ែត្រ (៤.៩ ហ្វីត) បើប្រៀបធៀបទៅនឹងប្រភេទសត្វក្រពើទឹកប្រៃធំជាងគេបំផុតមានប្រវែងរហូតដល់ ៥.២ម៉ែត្រ (១៧ ហ្វីត) ។
ក្រពើតឿអាចត្រូវបានគេរកឃើញនៅក្នុងវាលភក់ព្រៃកោងកាង ព្រៃទឹកភ្លៀង និងទន្លេ ដែលផ្លាស់ទីយឺតនៃអាហ្វ្រិកខាងលិច ហើយភាគច្រើនវាសកម្មនៅពេលយប់ នៅពេលដែលពួកវាស្វែងរកអាហារដោយស៊ីសត្វតូចៗដូចជា ត្រី សត្វល្អិត ជីងចក់ សត្វស្លាបទឹក និងសត្វក្រៀលជាដើម។
ក្រពើតឿក៏អាចពងរហូតដល់ដប់ពងក្នុងពេលតែមួយ។ ភាគច្រើនវាដាក់ពងនៅក្នុងពំនូកដី និងរុក្ខជាតិ។ ជាពិសេសមេញីនឹងយាមពងរហូតដល់ញាស់ ហើយនឹងបន្តមើលកូនញាស់ក្នុងទឹក រហូតដល់កូនក្រពើតឿពេញវ័យអាចហែលទឹកបាន។

ត្បិតថាក្រពើតឿតូចខ្លាំងជាងសត្វក្រពើផ្សេងៗទៀតក៏ពិតមែន ប៉ុន្តែពូជនេះអាចរស់នៅបានរហូតដល់ ៧៥ ឆ្នាំឯណោះ។លើសពីនេះទៀតសោត ក្រពើតឿអាចឡើងដើមឈើ ហើយជួនកាលអាចរកឃើញនៅមែកក្រោមក៏មាន។
ក្រពើទាំងអស់មានក្រពេញពិសេសនៅក្នុងអណ្តាតរបស់ពួកគេ ដែលជួយពួកគេដំណើរការ និងកម្ចាត់ អំបិលលើស
នៅពេលដែលក្រពើលិចទឹក ពួកវាទុកភ្នែក និងរន្ធច្រមុះពីលើខ្សែទឹក ដើម្បីឲ្យពួកវាអាចមើលជុំវិញជុំវិញខ្លួន និងដកដង្ហើមក្នុងពេលតែមួយបានយ៉ាងស្រួល។ ជាពិសេសពួកវាត្រូវហាលថ្ងៃក្រោមពន្លឺថ្ងៃ ដើម្បីបង្កើនសីតុណ្ហភាពរាងកាយ និងផ្តល់ថាមពល។
ទោះយ៉ាងណាក៏ដោយ ក្រពើតឿក៏មានលក្ខណៈខុសប្លែកគ្នាពីក្រពើធម្មតាខ្លះៗដែរ។ ក្រពើធម្មតាមានច្រមុះរាងអក្សរ V ចំណែកក្រពើតឿមានច្រមុះរាងអក្សរ U ធំទូលាយជាង។ សត្វក្រពើមានថ្គាមខាងលើធំទូលាយ ដូច្នេះធ្មេញរបស់ពួកវាជាធម្មតាត្រូវបានលាក់នៅពេលដែលមាត់របស់ពួកវាត្រូវបានបិទ ចំណែកឯធ្មេញរបស់ក្រពើតឿមានទំនោរទៅជាប់នឹងបបូរមាត់ខាងលើ នៅពេលដែលមាត់ក្រពើត្រូវបានបិទ។ ក្រពើត្រូវបានរកឃើញជាធម្មតានៅក្នុងជម្រកទឹកប្រៃ ចំណែកសត្វក្រពើតឿបែរកឃើញនៅក្នុងវាលភក់ទឹកសាប និងបឹងទៅវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិត NASA រកឃើញជីវិតលើភពអង្គារកាលពី ៥០ឆ្នាំមុន តែបំផ្លាញដោយអចេតនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


