ព័ត៌មានអន្ដរជាតិ
ស្លាប់ពីឡុតម្នាក់ ក្រោយធ្លាក់យន្តហោះបាចផ្សែងអបអរប្ដីប្រពន្ធមួយគូនៅ ម៉ិកស៊ិក
វីដេអូដ៏រន្ធត់ក្នុងពិធីបង្ហាញអំពីភេទទារកនៅប្រទេសម៉ិកស៊ិកកាលពីថ្ងៃអាទិត្យ បានប្រែក្លាយសោកនាដកម្ម ខណៈអ្នកបើកយន្តហោះអបអរក្នុងព្រឹត្តិការណ៍ធ្លាក់ស្លាប់ភ្លាមៗ ក្នុងពេលដែលភ្ញៀវកិត្តិយសកំពុងទះដៃសាទរយ៉ាងសប្បាយរីករាយ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង San Pedro រដ្ឋ Sinaloa នៅពេលដែលប្តីប្រពន្ធមួយគូបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះការបង្ហាញភេទរបស់ទារករបស់ពួកគេ។ វីដេអូមួយដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម X បានចាប់យកទិដ្ឋភាពនៃការរំភើបចិត្តរបស់ឪពុកម្ដាយសើចសប្បាយនឹងនឹងផ្លាកសរសេរអក្សរធំៗថា “Oh Baby” អមដោយអ្នកចូលរួមបានទះដៃអបអរសាទរដល់ប្ដីប្រពន្ធនេះផងដែរ។

យ៉ាងណាមិញ នៅពេលដែលយន្តហោះខ្នាតតូចមានឈ្មោះថា Piper PA-25-235 Pawnee ចូលដល់កន្លែងកើតហេតុ និងបាញ់ផ្សែងពណ៌ផ្កាឈូកព័ទ្ធជុំវិញអ្នកចូលរួម ស្រាប់តែបាត់បង់ការគ្រប់គ្រង ដោយស្លាបឆ្វេងបែរទៅខាងលើ។ យន្តហោះបានហោះចេញពីការគ្រប់គ្រង ហើយធ្លាក់នៅវាលស្រែក្បែរនោះ។
អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើល អ្នកទស្សនាហាក់ដូចជាព្រងើយកន្តើយនឹងការធ្លាក់យន្តហោះ ហើយបន្តលើកទឹកចិត្តគូស្នេហ៍ដែលបានថើបគ្នានៅមុខការបង្ហាញប៉េងប៉ោងពណ៌ខៀវ និងពណ៌ផ្កាឈូកយ៉ាងធម្មតា។
យោងតាមប្រភពព័ត៌មានក្នុងស្រុក Linea Directa បានបញ្ជាក់ថា អ្នកបើកបរមានឈ្មោះថា Luis Ángel N អាយុ ៣២ ឆ្នាំ គាត់បានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះដល់កន្លែងធ្វើការស៊ើបអង្កេតលើហេតុការណ៍នេះ ។
ទោះយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតបានថ្កោលទោសដោយបញ្ជេញមតិស្របគ្នាថា គ្រាន់តែបង្ហាញភេទរបស់កុមារ តើត្រូវលេងធំ រហូតសម្លាប់មនុស្ស! កូនដែលជិតនឹងកើតមក ក្លាយជាម្ចាស់នៃកម្មផល។ ហើយវាក៏មិនមែនជាលើកទីមួយទេ ដែលការបង្ហាញភេទកូនតែងជួបរឿងរ៉ាវមិនល្អ។ នៅឆ្នាំ ២០២០ គូស្នេហ៍មួយទៀតបានប្រារព្ធពិធីមួយហើយបង្កឲ្យមានភ្លើងឆេះព្រៃដ៏សាហាវមួយនៅរដ្ឋកាលីហ្វ័រញ៉ា ដែលបានឆាបឆេះលើផ្ទៃដី ១ម៉ឺន ហិចតាឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នារីម្នាក់នៅហុងកុង ត្រូវព្យុះទីហ្វុង Saola បកបោកស្ទើរស្លាប់រស់ ខណៈកំពុងដើរតាមផ្លូវ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


