ព័ត៌មានអន្ដរជាតិ
នារីម្នាក់នៅហុងកុង ត្រូវព្យុះទីហ្វុង Saola បកបោកស្ទើរស្លាប់រស់ ខណៈកំពុងដើរតាមផ្លូវ
ស្រ្តីជនជាតិចិន-ហុងកុងម្នាក់ ត្រូវព្យុះទីហ្វុងដែលមានឈ្មោះថា Saola បកបោកនាងខ្ទាតទៅរយៈចម្ងាយប្រហែល១០ម៉ែត្រ រហូតធ្វើឲ្យខ្លួនប្រាណទាំងមូលរអិលធ្លាក់ពីលើចិញ្ចើមថ្នល់ភ្លាមៗ ខណៈកំពុងតែដើរតាមផ្លូវ។

ព្យុះទីហ្វុង Saola បានបោកបក់លើទីក្រុងហុងកុងកាលពីយប់ថ្ងៃទី ០១ ខែកញ្ញា ស្របពេលដែលវីដេអូផ្សាយផ្ទាល់បានផ្សព្វផ្សាយនៅលើអ៊ីនធឺណិត។ ក្នុងឃ្លិបនោះគេឃើញមេឃប្រែជាងងឹតហើយមានខ្យល់បក់ខ្លាំង រំពេចនោះស្រាប់តែមាននារីវ័យក្មេងម្នាក់ស្លៀកខោខ្លី បានដើរមកកាន់កន្លែងកើតហេតុ។ ដោយសារតែកម្លាំងខ្យល់ខ្លាំងពេក ទើបបណ្ដាលឲ្យនាងត្រូវខ្យល់បកកួចរមៀលធ្លាក់ច្រើនត្រលប់ពីចិញ្ចើមផ្លូវ។
យ៉ាងណាមិញ ក្រោយកម្លាំងខ្យល់បានស្ងប់មួយសន្ទុះ ស្ត្រីរូបនេះខំប្រឹងទប់លំនឹងវិញទាំងឈឺចាប់ ស្របពេលឆ័ត្រនិងរបស់របរផ្ទាល់ខ្លួននាងធ្លាប់កាន់បានហោះទៅតាមផ្លូវ។ ជាសំណាងល្អដែលមិនមានរថយន្តនៅក្បែរនោះ ដូច្នេះនាងមិនរងរបួសធ្ងន់ធ្ងរពេកនោះទេ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីវីដេអូឃ្លិបនេះបង្ហោះជាសាធារណៈភ្លាម វាបានក្លាយជាប្រធានបទក្តៅក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតដោយម្នាក់ៗបញ្ជេញមតិខុសៗគ្នាថា “គួរឲ្យខ្លាចណាស់ កម្លាំងខ្យល់បក់ខ្លាំង រហូតបណ្ដាលឲ្យនាងដួលភ្លាមៗ។ ក្នុងនោះអ្នកផ្សេងទៀតលើកឡើងថា សង្ឃឹមថាមុខរបួសនាងមិនធ្ងន់ធ្ងរខ្លាំងពេកទេ! ហើយផ្ដល់យោបល់ដល់នាងថានិងអ្នកដទៃថា កុំចេញទៅក្រៅបើមិនចាំបាច់ ព្រោះព្យុះទីហ្វុង Saola ពិតជាមានគ្រោះថ្នាក់ណាស់”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងប្រុសម្នាក់នៅ រុស្ស៊ី ត្រូវហ្វូងឆ្កែព្រៃវាយប្រហារ រហូតលោតចូលសមុទ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


