ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូលអាស៊ាន ចាប់ផ្តើម ជាមួយបញ្ហាក្តៅគគុកចំនួន ៣
មេដឹកនាំអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ជាម្ចាស់ផ្ទះកំពុងជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូល ខណៈជំនួបលើកនេះ ត្រូវឡោមព័ទ្ធដោយបញ្ហាបែកបាក់គ្នាទាំងគ្មានដំណោះស្រាយនៅចំពោះមុខដូចជាជម្លោះស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា, ការផ្ទុះឡើងជាថ្មីនូវភាពតានតឹងនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ និងការប្រកួតប្រជែងអូសបន្លាយរវាងសហរដ្ឋអាមេរិកនិងចិន។

កិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមនៅថ្ងៃអង្គារទី៥ខែកញ្ញាក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង។ យ៉ាងណា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានជួបជុំគ្នារួចទៅហើយកាលពីថ្ងៃចន្ទ មុនកិច្ចប្រជុំកំពូល ខណៈអវត្ដមានរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏ជាផ្នែកមួយបន្ថែមទៀតធ្វើឲ្យប្លុកនេះទាំងមូលស្រងាកចិត្តផងដែរ ។
លោក Mohammad Mahfud រដ្ឋមន្ត្រីសម្របសម្រួលរបស់ឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ បានប្រាប់អ្នកការទូតកំពូលក្នុងតំបន់ថា “កម្លាំងសហគមន៍របស់ពួកគេ កំពុងប្រឈមមុខនឹងវិបត្តិមួយបន្ទាប់ពីវិបត្តិមួយផ្សេងទៀត”។

កង្វះវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិមីយ៉ានម៉ា បានបន្សល់ទុកនូវសញ្ញាអវិជ្ជមានដល់អាស៊ាន ហើយការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងគ្នា អាចនាំឲ្យមានជម្លោះបើកចំហដែលតំបន់នេះ ត្រូវបង្ខំឲ្យប្រឈមមុខ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi គូសបញ្ជាក់ថា កិច្ចព្រមព្រៀងឯកច្ឆ័ន្ទ ៥ ចំណុចដែលបង្កើតដោយមេដឹកនាំនៅឆ្នាំ ២០២១ ដើម្បីជួយនាំប្រទេសមីយ៉ាន់ម៉ាឲ្យត្រលប់ទៅរកភាពប្រក្រតីវិញ ក៏នឹងត្រូវបានពិនិត្យសាជាថ្មីផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ប្រមុខរដ្ឋអាស៊ាន នឹងជួបសមភាគីអាស៊ីនិងលោកខាងលិចចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ដោយផ្តល់កន្លែងធំទូលាយឲ្យសហរដ្ឋអាមេរិក ចិន និងសម្ព័ន្ធមិត្តរបស់ពួកគេ ប្រើប្រាស់សម្រាប់កិច្ចពិភាក្សាស្តីពីពាណិជ្ជកម្មសេរី បម្រែបម្រួលអាកាសធាតុ និងសន្តិសុខពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Time
ចុចអាន៖ កិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី នឹងលើកយកបញ្ហាចាក់ស្រេះចំនួន ៣ មកដោះស្រាយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


