ព័ត៌មានអន្ដរជាតិ
Joe Biden លាតត្រដាងប្រធានបទ ដែលលោកពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅ G20
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ នៃប្រទេសវៀតណាម ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា លោកបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសារៈសំខាន់នៃសេរីភាពសារព័ត៌មាន ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងទីក្រុង ដែលី។

កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញា លោក Biden បានស្ថិតនៅរដ្ឋធានីឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ អំឡុងពេលនោះ លោកក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក Modi ផងដែរ។
លោក Biden និយាយថា លោកមានកិច្ចពិភាក្សាជាច្រើន ជាមួយលោក Modi អំពីការបន្តពង្រឹងទំនាក់ទំនងឥណ្ឌា-អាមេរិក។ លោកបន្ថែមថា “ដូចដែលខ្ញុំតែងតែធ្វើ ខ្ញុំបានលើកឡើងប្រធានបទសំខាន់ នៃការគោរពសិទ្ធិមនុស្ស និងតួនាទីសំខាន់ដែលសង្គមស៊ីវិល និងសេរីភាពសារព័ត៌មាន ដើរតួនាទីក្នុងការកសាងប្រទេសដ៏រឹងមាំ និងវិបុលភាពជាមួយលោក Modi”។

ក្រោយមក ប្រធានាធិបតីអាមេរិក បានចាកចេញពីប្រទេសឥណ្ឌា មុនកិច្ចប្រជុំកំពូលត្រូវបញ្ចប់ដើម្បីធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។
កិច្ចប្រជុំកំពូល G20 បានបញ្ចប់ទៅដោយមានសេចក្តីថ្លែងការណ៍រួមមួយ ដែលលើកឡើងពីប្រធានបទដ៏ចម្រូងចម្រាសនៃសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែវាត្រូវបានអនុម័តជាឯកច្ឆ័ន្ទ។
ស្របពេលជាមួយគ្នានោះ មេដឹកនាំពិភពលោកជាច្រើន បានសរសើរលោក Modi បន្ទាប់ពីប្រទេសឥណ្ឌា ក្នុងនាមជាប្រធាន G20 បានព្យាយាមចរចាឲ្យកិច្ចព្រមព្រៀងមួយ លេចចេញជារូបរាងបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Biden កំពុងធ្វើសន្និសីទកាសែតនៅវៀតណាម ស្រាប់តែជំនួយការ បិទបញ្ចប់ពាក់កណ្តាលទី មិនឲ្យឆ្លើយសំណួរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


