ព័ត៌មានអន្ដរជាតិ
លោក ម៉ូឌី បារម្ភខ្លាំង រឿងដ្រូនអ៊ុយក្រែនប៉ុនប៉ងវាយប្រហារលើភូមិគ្រឹះ ពូទីន
នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍ដែលថា អ៊ុយក្រែន ប៉ុនប៉ងវាយប្រហារលើគេហដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដោយលោកជំរុញឲ្យប្រទេសទាំងពីរ ផ្តោតលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមដែលកំពុងឆាបឆេះ។

តាមការផ្សាយរបស់ NDTV នៅថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ លោក ម៉ូឌី បានបង្ហោះលើបណ្តាញសង្គម X ថា៖ «ខ្ញុំព្រួយបារម្ភខ្លាំងណាស់ចំពោះសេចក្តីរាយការណ៍ស្តីពីការកំណត់គោលដៅវាយប្រហារលើគេហដ្ឋានរបស់ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្ត គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុតឆ្ពោះទៅរកការបញ្ចប់អរិភាព និងការទទួលបាននូវសុខសន្តិភាព។ យើងសូមជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការផ្តោតអារម្មណ៍លើកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងចៀសវាងរាល់សកម្មភាពទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់កិច្ចការទាំងឡាយ»។
យោងតាម Reuters, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov អះអាងថា អ៊ុយក្រែនបានប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយចំនួន៩១គ្រឿង ដើម្បីវាយប្រហារលើភូមិគ្រឹះ Valdai ក្នុងតំបន់ Novgorod ចន្លោះថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែធ្នូ។ លោកហៅសកម្មភាពនេះថាជា «អំពើភេរវកម្មរដ្ឋ» ទោះមិនបង្ហាញព័ស្តុតាងជាក់ស្តែងក៏ដោយ។

ពេលឮដំណឹងអំពីការវាយប្រហារនេះភ្លាម ស្រាប់តែប្រធានាធិបតី ដូណាល់ ត្រាំ ក្តៅចិត្ត ហើយបន្ទោសខ្លាំងៗទៅលើលោក ហ្សេលេនស្គី។ លោក ត្រាំ បានថ្កោលទោស និងខឹងសម្បាព្រោះវាកើតឡើងចំពេលវេលាដ៏រសើបបំផុត ព្រមទាំងអាចជះឥទ្ធិពលដល់ជំហររបស់ទីក្រុងមូស្គូ នៅក្នុងការចរចាដែលកំពុងបន្តដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនផងដែរ។
ថ្លែងនៅខាងក្រៅសេតវិមាន ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា លោកដឹងអំពីការវាយប្រហារនេះពីលោក ពូទីន តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទកាលពីព្រឹកមិញ។

ទោះបែបនេះ ប្រធានាធិបតិអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញមុខបដិសេធរួចហើយ ចំពោះការចោទប្រកាន់របស់រុស្ស៊ី ហើយតបទៅវិញថា ទីក្រុងមូស្គូ កំពុងព្យាយាមបំផ្លាញកិច្ចចរចាសន្តិភាព។
តាមការផ្សាយរបស់ BBC, លោកហ្សេលេនស្គី ចោទថា រុស្ស៊ីកុហក ហើយថា៖ «វាមានសារៈសំខាន់ណាស់ដែលពិភពលោកមិនត្រូវនៅស្ងៀមទេ នាពេលនេះ។ យើងមិនអាចអនុញ្ញាតឲ្យរុស្ស៊ីធ្វើឲ្យខូចដល់ការងារលើការសម្រេចបាននូវសន្តិភាពយូរអង្វែងបានឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


