ព័ត៌មានអន្ដរជាតិ
លោកត្រាំប្រកាសមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៥វិច្ឆិកាថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នាពេលខាងមុខនៅទីក្រុង Johannesburg ដោយលើកឡើងពីការជំទាស់ទៅនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់អាហ្រ្វិកខាងត្បូង ខណៈដែលភាពតានតឹងកើនឡើងចំពោះវិធីសាស្រ្តរបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន និងទំនាក់ទំនងអាមេរិក-អាហ្វ្រិក។

លោកត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយសំដៅទៅលើកិច្ចប្រជុំកំពូលនៅថ្ងៃទី២២-២៣ខែវិច្ឆិកាថា «ខ្ញុំនឹងមិនតំណាងឲ្យប្រទេសរបស់យើងនៅទីនោះទេ។ វាមិនគួរនៅទីនោះទេ។ តើយើងអាចត្រូវបានគេរំពឹងថានឹងទៅអាហ្វ្រិកខាងត្បូងសម្រាប់កិច្ចប្រជុំ G20 ដ៏សំខាន់ដោយរបៀបណា នៅពេលដែលការរឹបអូសដីធ្លី និងការប្រល័យពូជសាសន៍គឺជាប្រធានបទសំខាន់នៃការសន្ទនា?»។
លោកត្រាំ បានចោទប្រកាន់រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងម្តងហើយម្តងទៀតថា បានរំលោភលើសិទ្ធិរបស់កសិករជនជាតិស្បែកស«Afrikaner» ដោយបានចេញដីកាប្រតិបត្តិមួយកាលពីខែកុម្ភៈ ដោយថ្កោលទោសអ្វីដែលលោកហៅថាការរឹបអូសទ្រព្យសម្បត្តិកសិកម្មរបស់ជនជាតិភាគតិច Afrikaner ដោយគ្មានសំណង។
អាហ្រ្វិកខាងត្បូងបានច្រានចោលការចោទប្រកាន់នេះ ដោយហៅការអះអាងរបស់លោកត្រាំថា «មិនត្រឹមត្រូវ» ហើយនិយាយថា ប្រទេសខ្លួននៅតែប្តេជ្ញាចិត្តចំពោះកំណែទម្រង់ដីធ្លីតាមរដ្ឋធម្មនុញ្ញ និងសិទ្ធិស្មើគ្នា។
សេចក្តីប្រកាសនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានបំផុសគំនិតនៃកិច្ចប្រជុំអ៊ុយក្រែន-រុស្ស៊ី-អាមេរិក នៅខាងក្រៅកិច្ចប្រជុំ G20។ ការសម្រេចចិត្តរបស់លោកត្រាំ ក្នុងការរំលងកិច្ចប្រជុំកំពូលហាក់ដូចជាច្រានចោលការរំពឹងទុកនោះ។
ប្រធានាធិបតីអាមេរិក បាននិយាយថា អនុប្រធានាធិបតី លោក JD Vance នឹងចូលរួមជំនួសលោក។ វិមានក្រឹមឡាំង ក៏បានបញ្ជាក់ដែរថា ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ក៏នឹងមិនចូលរួមដែរ ដោយបញ្ជូនអគ្គសេនាធិការរង លោក Maksim Oreshkin ទៅជំនួសវិញ។
លោកត្រាំ បានស្វែងរកការសម្រុះសម្រួលបទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់លោកបានជាប់គាំងចំពេលមានការទាមទារទឹកដីជាបន្តរបស់ទីក្រុងមូស្គូ។ កិច្ចប្រជុំកំពូលត្រាំ-ពូទីន ដែលបានគ្រោងទុកនៅទីក្រុងប៊ុយដាប៉ែស ត្រូវបានលុបចោលបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសន្និដ្ឋានថា វិមានក្រឹមឡាំងមិនមានឆន្ទៈក្នុងការសម្របសម្រួល។
លោកត្រាំ ក៏បានជៀសវាងការជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅឯការជួបជុំអន្តរជាតិមុនៗ រួមទាំងកិច្ចប្រជុំកំពូល G7 ខែមិថុនា នៅប្រទេសកាណាដា ដែលលោកបានចាកចេញមុនពេលការមកដល់របស់លោកហ្សេលេនស្គី៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


