ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីឥណ្ឌាអាចនឹងជួប ត្រាំ នៅខែក្រោយ ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
សារព័ត៌មាន Indian Express បានរាយការណ៍ថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅខែក្រោយ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងអាចជួបជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ។

ទោះបីក្រសួងការបរទេសឥណ្ឌាមិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះក៏ដោយ ក៏លោក Modi ត្រូវបានគេដាក់ឈ្មោះជាវាគ្មិនបណ្ដោះអាសន្នសម្រាប់កិច្ចពិភាក្សាទូទៅនៅថ្ងៃទី ២៦ ខែកញ្ញានៅសហរដ្ឋអាមេរិក។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីដោះស្រាយទំនាក់ទំនងពាណិជ្ជកម្មដ៏តានតឹង បន្ទាប់ពីលោក ត្រាំបានដាក់ពន្ធបន្ថែម ២៥% លើទំនិញឥណ្ឌា ដោយដំឡើងពន្ធសរុបរបស់សហរដ្ឋអាមេរិកដល់ ៥០% ដើម្បីឆ្លើយតបទៅនឹងការបន្តទិញប្រេងពីរុស្ស៊ីរបស់ឥណ្ឌា។ កត្តានេះកិច្ចពិភាក្សាពាណិជ្ជកម្មបានជាប់គាំងជុំវិញជម្លោះលើការចូលទីផ្សារ និងការនាំចូលប្រេង។
លើសពីនេះប្រទេសឥណ្ឌាក៏បានផ្អាកគម្រោងទិញសព្វាវុធពីសហរដ្ឋអាមេរិកតម្លៃរាប់លានដុល្លារបន្ទាប់ពីត្រាំ ដាក់ពន្ធថ្មីនេះផងដែរ។
បើតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent ការចរចាជាមួយប្រទេសឥណ្ឌាមានភាពយឺតយ៉ាវ ប៉ុន្តែបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗអាចត្រូវបានបញ្ចប់នៅក្នុងខែតុលាខាងមុខ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


