ព័ត៌មានអន្ដរជាតិ
លោកត្រាំប្រកាសមិនឲ្យមន្ត្រីអាមេរិកណាម្នាក់ចូលរួមកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង
ដោយចោទប្រកាន់អាហ្វ្រិកខាងត្បូងថាបានធ្វើបាបកសិករជនជាតិស្បែកស«Afrikaner» លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រទី៧ខែវិច្ឆិកាថា ទាំងរូបលោក និងមន្ត្រីរដ្ឋាភិបាលអាមេរិកផ្សេងៗទៀត នឹងមិនមានវត្តមានចូលរួមកិច្ចប្រជុំកំពូល G20 នាឆ្នាំនេះឡើយ។

ចេញផ្សាយថ្ងៃទី៧វិច្ឆិកា The Guardian បានឲ្យដឹងថា មុននេះលោកត្រាំធ្លាប់បានប្រកាសរួចហើយថា លោកនឹងមិនចូលរួមក្នុងការជួបជុំប្រចាំឆ្នាំរបស់ G20 ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ខែនេះក្នុងទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូងទេ។ ដំបូងឡើយអនុប្រធានាធិបតី JD Vance ត្រូវបានគេរំពឹងថានឹងតំណាងឲ្យសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកការធ្វើដំណើររបស់ Vance ក៏ត្រូវបានលុបចោល។
នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកត្រាំបានស្ដីបន្ទោសថា «វាជាការអាម៉ាសទាំងស្រុងដែល G20 នឹងត្រូវបានប្រារព្ធឡើងនៅអាហ្វ្រិកខាងត្បូង» ដោយលើកឡើងនូវអ្វីដែលគាត់ហៅថា«ការរំលោភបំពាន» លើជនជាតិស្បែកស Afrikaner រួមទាំងអំពើហិង្សា និងការរឹបអូសដីធ្លី។
រដ្ឋបាលលោកត្រាំ បានចោទប្រកាន់អាហ្វ្រិកខាងត្បូងម្តងហើយម្តងទៀតថាអនុញ្ញាតឲ្យមានការវាយប្រហារ និងការរើសអើងប្រឆាំងនឹងកសិករស្បែកស បើទោះជាមន្ត្រីអាហ្វ្រិកខាងត្បូងបានបដិសេធការអះអាងទាំងនោះក៏ដោយ។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បាននិយាយកាលពីមុនថា លោកបានប្រាប់លោកត្រាំថាការចោទប្រកាន់នេះគឺ«មិនពិតទាំងស្រុង» ដោយកត់សម្គាល់ថា ពលរដ្ឋស្បែកសបន្តទទួលបានកម្រិតជីវភាពខ្ពស់ជាងប្រជាជនអាហ្វ្រិកខាងត្បូងភាគច្រើន ជាងបីទសវត្សរ៍មកហើយបន្ទាប់ពីការបញ្ចប់នៃរបបរើសអើងពូជសាសន៍។
ទោះបីជាមានការបដិសេធក៏ដោយ លោកត្រាំបានបន្តការរិះគន់របស់គាត់ចំពោះអាហ្វ្រិកខាងត្បូង។ កាលពីដើមសប្តាហ៍នេះ លោកបានស្នើក្នុងអំឡុងសុន្ទរកថាសេដ្ឋកិច្ចនៅទីក្រុង Miami ថា អាហ្រ្វិកខាងត្បូងគួរតែត្រូវបានបណ្តេញចេញពី G20៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


