ព័ត៌មានជាតិ
អគ្គកុងស៊ុលស្វីស ស្នើកម្ពុជាបន្តការពារសុវត្ថិភាពដល់ជនជាតិស្វីសដែលមកកម្ពុជា
អគ្គកុងស៊ុលស្វីស លោក Jacques Edouard Baudevin បានស្នើដល់កម្ពុជាឱ្យបន្តជួយការពារ និងរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងជនជាតិស្វីសដែលធ្វើទស្សនកិច្ច ឬស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា។

ការសំណូមពរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូអគ្គកុងស៊ុលស្វីស និងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គមនៅថ្ងៃដដែល។

នៅក្នុងខ្លឹមសារនោះ គណៈប្រតិភូស្វីស លោក Jacques Edouard Baudevin បានសំណូមពរ និងសុំកិច្ចសហការជាមួយនាយកដ្ឋាននគរបាលចរាចរណ៍ ក្នុងការជួយរក្សាសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ វិនិយោគិនស្វីស ដែលមកទស្សនកិច្ច ឬ មកស្នាក់នៅ និងមកធ្វើការនៅកម្ពុជា។

ជាការឆ្លើយតប លោក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានឯកភាពចំពោះការលើកឡើងរបស់ លោក Jacques Edouard Baudevin ហើយសន្យានឹងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តកម្ពុជា ជាមួយកុងស៊ុលស្វីស ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានភាពល្អប្រសើរទៀត។ លោកបន្តថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលមាននាយកដ្ឋាននគរបាលទេសចរណ៍ ជាសេនាធិការ រង់ចាំទទួលសហការដោះស្រាយនូវរាល់សំណើ សំណូមពរ ក៏ដូចជាបណ្តឹង របស់ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនគ្រប់ពេល ពិសេសភ្ញៀវទេសចរ និងវិនិយោគិនស្វីស។

បន្ថែមពីនេះ លោកក៏បានបញ្ជាក់ដល់ប្រតិភូស្វីស ថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព និងសម្រួលដោះស្រាយរាល់បញ្ហាសំណើ សំណូមពររបស់ភ្ញៀវទេសចរ និងវិនិយោគិនគ្រប់ជាតិសាសន៍ ជាពិសេសគឺជនជាតិស្វីស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


