ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី តម្លៃ១២៨លានដុល្លារ សម្រាប់អ៊ុយក្រែន
នៅថ្ងៃសុក្រទី២២ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមបញ្ចូលទាំងខែលការពារដែនអាកាស Hawk ទីពីរ និងការចែកចាយប្រព័ន្ធអាវុធបន្ថែមប្រចាំខែ ក្នុងអំឡុងរដូវរងាផងដែរ។
លោក បៃដិន ប្រកាសថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត នឹងបន្តផ្តល់ប្រព័ន្ធសន្តិសុខឲ្យអ៊ុយក្រែន ដើម្បីគាំទ្រដល់វឌ្ឍនភាពរបស់ប្រទេសនេះ ក្នុងការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។
ជំនួយយោធាថ្មីបំផុតដែលមានតម្លៃ១២៨លានដុល្លារនេះ ក៏រួមបញ្ចូលផងដែរ នូវមីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-9M Sidewinder, ប្រព័ន្ធការពារដែនអាកាស Avenger, គ្រាប់បែកចង្កោម និងគ្រាប់រំសេវជាច្រើនទៀត សម្រាប់ប្រព័ន្ធរ៉ុកកែតបាញ់បានច្រើនគ្រាប់ HIMARS របស់អ៊ុយក្រែន។
លោក បៃដិន និយាយថា “យើងក៏ផ្តោតលើការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលផ្តល់កម្តៅនិងពន្លឺ ក្នុងអំឡុងពេលថ្ងៃត្រជាក់បំផុតនិងងងឹតបំផុតនៃឆ្នាំនេះផងដែរ”។
សេចក្តីប្រកាសនេះ កើតឡើងខណៈលោក បៃដិន ក៏ចង្អុលបង្ហាញផងដែរថា រថក្រោះ Abrams ជើងដំបូងបង្អស់ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នឹងទៅដល់ដៃអ៊ុយក្រែននៅសប្តាហ៍ក្រោយ បន្ទាប់ពីសហរដ្ឋអាមេរិក បានសន្យាបញ្ជូនរថក្រោះប្រភេទនេះចំនួន ៣១ គ្រឿងទៅឲ្យអ៊ុយក្រែន។
ហើយការប្រកាសនេះ ក៏ធ្វើឡើងផងដែរ បន្ទាប់ពីលោក បៃដិន ជួបជាមួយប្រធានាធិបតីអ៊ុយក្រែនវ្ល៉ាឌីមៀរ ហ្សេលេនស្គី នៅសេតវិមានសម្រាប់កិច្ចពិភាក្សាទ្វេភាគី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


