ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ស្លាប់ដោយសារគោជល់ក្នុងពិធីបុណ្យអេស្ប៉ាញ
បុរសជនជាតិអេស្ប៉ាញម្នាក់ ត្រូវគោឈ្មោលឈ្មោះ Cocinero ជល់ អំឡុងពេលពិធីបុណ្យគោរត់នៅទីក្រុង Pobla de Farnals នៃប្រទេស អេស្ប៉ាញ កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ។
គាត់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែរ ប៉ុន្តែស្លាប់ព្រោះរបួសធ្ងន់ពេក ។ ទន្ទឹមនេះ មានបុរសម្នាក់ទៀតត្រូវគោដដែលជល់ដូចគ្នា ហើយស្ថិតក្នុងស្ថានភាពធម្មតានៅក្នុងមន្ទីរពេទ្យ ។
បើយោងតាមការស្ទង់មតិថ្មីៗដោយក្រុមសិទ្ធិសត្វ AnimaNaturalis និង CAS International បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ គេដោះលែងគោឈ្មោលតាមដងផ្លូវ ហើយអ្នករត់ប្រដេញគ្នានាំមុខពួកវាតាមទំនៀមទម្លាប់ នៅក្នុងទីក្រុងអេស្ប៉ាញជាង ១៨២០ ទីក្រុង ។
ព្រឹត្តិការណ៍បែបនេះនៅតែមានប្រជាប្រិយភាព យ៉ាងណាសកម្មជនជាច្រើននិយាយថា វាមានគ្រោះថ្នាក់ និងភាពឃោរឃៅ ដូច្នេះគួរតែលុបបំបាត់ឆាប់ៗនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីអាមេរិកម្នាក់ត្រូវគោព្រៃជល់បាក់ឆ្អឹងខ្នង ៧ កង់ អំឡុងពេលមិត្តប្រុសសុំរៀបការ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


