ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តកំពង់ចាម ឃាត់ខ្លួនក្មេងបង្ហោះម៉ូតូ ២នាក់ យកមកអប់រំ និងឱ្យសំពះសូមទោសម្តាយ
កងកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនក្មេងទំនើង២នាក់ ដែលបានផ្សព្វផ្សាយវីដេអូបង្ហោះម៉ូតូរបស់ខ្លួននៅក្នុងវត្តអារាមនៅលើហ្វេសប៊ុក យកមកអប់រំណែនាំ និងបានឱ្យក្រាបសំពះសូមទោសម្តាយនូវទង្វើដែលបានធ្វើ។

បន្ទាប់ពីទទួលបានព័ត៌មានពីព្រះសង្ឃ និងពលរដ្ឋ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀមក្រោមបញ្ជារបស់លោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញបើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកឃើញថា មុខសញ្ញាដែលបាធ្វើសកម្មភាពបង្ហោះម៉ូតូខាងលើ គឺមានឈ្មោះ គីវ ប៊ុនរិទ្ធ ភេទប្រុស អាយ១៧ឆ្នាំ ជាតិខ្មែរ មុខររបរកម្មករសំណង់ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បុរសខាងលើជាមុខសញ្ញាដែលធ្លាប់បានធ្វើសកម្មភាពបង្ហោះម៉ូតូ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តឥន្ទខីលារាម ថ្មគោល ចំនួន០១លើកដែរ ហើយត្រូវបានសមត្ថកិច្ចធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។

ក្រៅពីរូបគេ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនបក្ខពួកម្នាក់ទៀតជាម្ចាស់ម៉ូតូមានឈ្មោះ ចាន់ ណា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួមជាមួយម៉ូតូធ្វើសកម្មភាពចំនួន០១គ្រឿងម៉ាក Vision ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ចាម1M-0583។

បច្ចុប្បន្ន មុខសញ្ញា និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វេីការអប់រំណែនាំ និងឲ្យក្មេងៗទាំង២នាក់នោះ ដោះកង់ម៉ូតូលេីក និងស្រែកថា ខ្ញុំឈប់បង្ហោះម៉ូតូទៀតហេីយ និងកុំយកតម្រាប់តាមខ្ញុំអី។
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


