ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យទីទួលមានសុវត្ថិភាព ដើម្បីត្រៀមសង្គ្រោះគ្រោះមហន្តរាយ
អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពទឹក ស្រូវ និងទីទួលមានសុវត្ថិភាព ដើម្បីត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗដោយយថាហេតុ នៅស្រុកកំពង់រោទិ៍។

នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានចុះពិនិត្យស្ថានភាពទឹក ស្រូវ និងទីទួលមានសុវត្ថិភាព ដើម្បីត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដោយយថាហេតុ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ការចុះពិនិត្យនេះ មានការចូលរួមពីលោកអភិបាលរងស្រុក លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានកសិកម្មស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ជាមួយគ្នានេះ លោក ម៉ែន អេង បានផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធក្នុងស្រុកកំពង់រោទិ៍ ត្រូវបន្តយកចិត្តទុកដាក់លើពលរដ្ឋដែលកំពុងជួបបញ្ហារងគ្រោះ ដោយសារជំនាន់ទឹកភ្លៀង ជាពិសេសត្រូវតាមដានសកម្មភាពកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទៀងទាត់ ដើម្បីទប់ស្កាក់ជំនាន់ទឹកភ្លៀងឲ្យបានទាន់ពេលវេលា។
លោកអភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា អាជ្ញាធរកំពុងតាមដានដោយយកចិត្តទុកដាក់ជាបន្តទៅទៀត ក្នុងស្មារតីមិនធ្វេសប្រហែសឡើយ និងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕

ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ