Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា នឹងចម្រាញ់យកសារធាតុអេតាណុល​ចេញពីដើមឫស្សី

បានផុស

នៅ

ក្រុមហ៊ុន Numaligarh Refinery Ltd. របស់ឥណ្ឌា គ្រោងនឹងផលិតសារធាតុអេតាណុលចេញពីដើមឫស្សីនៅក្នុងប្រទេស ខណៈរោងចក្រចម្រាញ់គ្រោងនឹងបើកដំណើរការនៅខែធ្នូខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនលោក Bhaskar Phukan បានបញ្ជាក់ថា រោងចក្រនេះមានទីតាំងនៅភាគឦសានរដ្ឋ Assam ហើយត្រូវបានគេរំពឹងថា នឹងប្រើបច្ចេកវិទ្យាពិសេសផលិតអេតាណុលចំនួន ៥០,០០០ តោនក្នុងមួយឆ្នាំ ។

បច្ចុប្បន្ន តម្រូវការថាមពលកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដែលភាគច្រើនត្រូវបានគាំទ្រដោយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល បើទោះបីជាបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុកើន​ឡើងក៏ដោយ ។ ចំពេលមានបញ្ហាប្រឈមនោះ ឥណ្ឌានឹងកំណត់ការលាយអេតាណុល ២០ ភាគរយក្នុងប្រេងសាំងនៅឆ្នាំ ២០២៥ ដែលកើនឡើងពី ១២ ភាគរយ ។

លោក Bhaskar Pukhan បាននិយាយទៀតថា គោលបំណងនេះកើតមានឡើង ដោយសារតែឫស្សីមាននៅពាសពេញតំបន់ភូមិភាគឦសានប្រទេសឥណ្ឌា ។  ទន្ទឹមនឹងនេះ រោងចក្រក៏មានបំណងចាប់ផ្តើមយុទ្ធនាការដាំឫស្ស៊ីចំនួន ៦ លានដើមក្នុងមួយឆ្នាំផងដែរសម្រាប់បំពេញតម្រូវការ ។

លើសពីនេះ ក្នុងរយៈពេល ២ ឆ្នាំទៀត ក្រុមហ៊ុន Numaligarh ក៏មានគោលបំណងដាំកូនឈើឲ្យបានចំនួន ២០ លានដើមក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការរោងចក្រចម្រាញ់ក្នុងស្រុក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ BNN Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម