ព័ត៌មានជាតិ
ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងរួមគ្នាប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតខ្មែរប្រចាំសាធារណៈកូរ៉េ និងក្រុមការងារពាក់ព័ន្ធ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាមួយពលករនៅទីនោះតាមប្រពៃណី។

លោក តូយ ដារិទ្ធ អនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៃសាធារណៈរដ្ឋកូរ៉េ បានលើកឡើងថា ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងបាននឹងកំពុងជួបជុំគ្នា ដើម្បីប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ចំនួន៨ទីតាំងទូទាំងប្រទេសកូរ៉េខាងត្បូង ដោយមានពលករខ្មែរយ៉ាងច្រើនកុះករប្រមាណជិត៧ពាន់នាក់បានចូលរួម។ ពលករខ្មែរនៅកូរ៉េខាងត្បូងនេះបានប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ នេះចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញា រហូតដល់សប្តាហ៍ទី២ខែតុលា ឆ្នាំ២០២៣នេះ។

លោកថា «ភាគច្រើនបងប្អូនពលកររបស់យើងនៅកូរ៉ែខាងត្បូងនេះ អ្នកខ្លះបានចូលរួមប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌនៅតាមទីតាំងដែលនៅក្បែរកន្លែងធ្វើការរបស់ពួកគេផ្ទាល់។ ដោយឡែកអ្នកខ្លះទៀតចូលចិត្តទៅធ្វើបុណ្យនៅតាមវត្តខ្មែរនានានៅកូរ៉េខាងត្បូងនេះតែម្តង» ។

លោកលើកឡើងថា ក្រៅពីការប្រារព្វពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏មានការរៀបចំកម្មវិធីអាហារសាមគ្គីរួមគ្នាក្នុងនាមជាបងប្អូនខ្មែរផងដែរ។ ការរៀបចំកម្មវិធីទាំងនេះបញ្ជាក់អោយឃើញពីការសាមគ្គីគ្នា ស្រលាញ់គ្នា សហការគ្នា របស់បងប្អូនពលករខ្មែរប្រចាំសាធារណៈកូរ៉េ ក្នុងនាមជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេស បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាចំពោះបងប្អូនពលករខ្មែរដែលកំពុងបម្រើការងារនៅកូរ៉េខាងត្បូង៕



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


