ព័ត៌មានអន្ដរជាតិ
បាតុករគាំទ្រប៉ាឡេស្ទីន ចូលលុកលុយ រដ្ឋសភាអាមេរិក, ប៉ូលិសចាប់ខ្លួនមនុស្ស ៣០០នាក់
កាលពីថ្ងៃពុធទី១៨ខែតុលា ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្មអង្គុយ ក្នុងរដ្ឋសភាអាមេរិក ដោយទាមទារឲ្យទីក្រុងវ៉ាស៊ីនតោន គាំទ្របទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសបានចាប់ខ្លួនបាតុករជាច្រើននាក់ ដែលបដិសេធចេញពីអគារ។

សកម្មជនទាំងនោះ បានបំបែកចេញពីមហាបាតុកម្មធំមួយនៅឧទ្យានន National Mall ហើយចូលទៅអង្គុយនៅលើឥដ្ឋក្នុងអគាររដ្ឋសភា ខណៈក្រុមប៉ូលិសព័ទ្ធជុំវិញ។ ពួកគេនាំគ្នាស្រែកថា “សុំឲ្យមានបទឈប់បាញ់ឥឡូវនេះ! ” ហើយមានកាន់បដាដែលសរសេរថា “អនុញ្ញាតឲ្យហ្គាហ្សា រស់នៅ”។
មិនយូរប៉ុន្មានបន្ទាប់ពីការតវ៉ាចាប់ផ្តើម ប៉ូលិសវិមានកាពីតូល បានព្រមានហ្វូងមនុស្សឲ្យបែកខ្ញែកគ្នា មុនពេលចាប់ខ្លួនអ្នកមិនស្តាប់បញ្ជា។ ប៉ូលិសរាយការណ៍ថា មនុស្សប្រហែល៣០០នាក់ត្រូវបានចាប់ខ្លួន។

បាតុកម្មនេះត្រូវបានរៀបចំឡើងដោយក្រុមសំឡេងជ្វីហ្វដើម្បីសន្តិភាព ដែលអះអាងថាមនុស្សជាង ៣៥០នាក់ បានចូលរួម។ នៅខាងក្រៅ ក្រុមនេះបញ្ជាក់ថា មនុស្សរហូតដល់ទៅ ១០០០០ នាក់បានដើរដង្ហែដើម្បីប្រឆាំងនឹងយុទ្ធនាការបោសសម្អាតជនជាតិប៉ាឡេស្ទីនដែលកំពុងបន្ត របស់រដ្ឋាភិបាលអ៊ីស្រាអែល។
យុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅហ្គាហ្សា បានឈានចូលដល់ថ្ងៃទី១២ហើយ គិតត្រឹមថ្ងៃពុធ។ ប្រតិបត្តិការនោះ បានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែលដោយក្រុមហាម៉ាស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល បង្ហាញវីដេអូ ដោយអះអាងថា ការវាយប្រហារមន្ទីរពេទ្យហ្គាហ្សា គឺជាស្នាដៃរបស់ក្រុមហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


