ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បង្ហាញវីដេអូ ដោយអះអាងថា ការវាយប្រហារមន្ទីរពេទ្យហ្គាហ្សា គឺជាស្នាដៃរបស់ក្រុមហាម៉ាស់
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ចេញវីដេអូមួយ ដែលពួកគេអះអាងថា បង្ហាញពីរ៉ុកកែតនៅតំបន់ហ្គាហ្សា បាញ់ខុសបច្ចេកទេស ទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញមន្ទីរពេទ្យប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅពេលយប់។

វីដេអូឃ្លីបនេះ ត្រូវបានបញ្ចេញចំពេលមានកំហឹងយ៉ាងខ្លាំងក្លាពីសត្រូវរបស់អ៊ីស្រាអែល, ដោយអ៊ីរ៉ង់បានប្រកាសថា ដល់ពេលកំណត់ហើយ ខណៈក្រុម ហេសបូឡា ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បានអំពាវនាវឲ្យបើកការប្រយុទ្ធ។
នៅក្នុងវីដេអូឃ្លីបនោះ រ៉ុកកែតមួយគ្រាប់ កំពុងហោះលើតំបន់ហ្គាហ្សា ហាក់ដូចជាមានបញ្ហា ហើយភ្លាមៗនោះ បានផ្លាស់ប្តូរគន្លងមុនពេលផ្ទុះឆេះ។

មួយសន្ទុះក្រោយមក ការផ្ទុះត្រូវបានគេឃើញនៅខាងក្រោម ដែលជាលទ្ធផលនៃអ្វីត្រូវបានអ៊ីស្រាអែលអះអាងថា គឺរ៉ុកកែតដែលបានធ្លាក់ចុះ លើមន្ទីរពេទ្យ al-Ahli ក្នុងតំបន់ ហ្គាហ្សា។
IDF បានសរសេរនៅលើបណ្តាញសង្គម X ថា “គ្រាប់រ៉ុកកែត ដែលសំដៅទៅលើអ៊ីស្រាអែលគឺបានបាញ់ខុស ហើយផ្ទុះនៅម៉ោង១៨:៥៩នាទី ខណៈមន្ទីរពេទ្យមួយនៅហ្គាហ្សា ត្រូវវាយប្រហារ។ នេះជាលទ្ធផលសោកនាដកម្ម នៃការបាញ់គ្រាប់រ៉ុកកែតចេញពីសង្កាត់ដែលមានប្រជាជនរស់នៅច្រើនកុះករ”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបពីក្រុមហាម៉ាស់ទេ ទាក់ទិននឹងឃ្លីបវីដេអូនេះ។
ឧបទ្ទវហេតុនេះបានបង្កឲ្យមានការស្តីបន្ទោសគ្នាទៅវិញទៅមក ដោយអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការទទួលខុសត្រូវ ដោយអះអាងថា វាគឺជាគ្រាប់រ៉ុកកែតដែលបាញ់ខុសដោយក្រុមជីហាដឥស្លាមប៉ាឡេស្ទីន។
យ៉ាងណាមិញ អ្នកនាំពាក្យក្រុមជីហាដឥស្លាម បានចោទប្រកាន់ IDF ថា ព្យាយាមបិទបាំងសម្រាប់ឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់ និងការសម្លាប់រង្គាលដែលពួកគេប្រព្រឹត្តប្រឆាំងនឹងជនស៊ីវិល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក រៀបផែនការប្រើកម្លាំងយោធា បើអ៊ីរ៉ង់ លូកដៃ ក្នុងសង្គ្រាមអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


