កីឡា
លោកវ៉ាត់ ចំរើន អំពាវនាវឱ្យអ្នកដែលបានចុះឈ្មោះរត់ ឱ្យភ្ញាក់ពីព្រលឹម ដើម្បីចូលរួមកម្មវិធីរត់ដោយស្ម័គ្រចិត្តខ្លួនឯងនៅខេត្ត សៀមរាប
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦កុម្ភៈស្អែកនេះ កម្មវិធីការរត់ដោយស្ម័គ្រចិត្តដោយខ្លួនឯង (VIR TUAL) ដែលប្តូរមកពីទិវាអន្តរជាតិរត់ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តខេត្ត សៀមរាបនោះ នឹងត្រូវចាប់ផ្តើមហើយ ។

ការអាក់ខានដោយសារកូវីដ ១៩ នោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងដៃ គូឧបត្ថម្ភ ទិវាអន្តរជាតិរត់ពាក់កណ្តាលម៉ារ៉ាតុង សម្រេចចិត្តប្ដូរឥរិយាបថនៃការរត់ទៅ ជារត់ដោយស្ម័គ្រចិត្តខ្លួនឯង(VIRTUAL) នៅថ្ងៃទី៦ និង៧ កុម្ភៈនេះ។

ក្នុងសន្និសីទកាសែតនាព្រលប់ថ្ងៃទី ០៥ កុម្ភ:នេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវឱ្យអ្នកដែលបានចុះឈ្មោះហើយភ្ញាក់ពីព្រលឹម ដើម្បីចូលរួមកម្មវិធីរត់ដោយ ស្ម័គ្រចិត្ត ដើម្បីបំពេញកាតព្វកិច្ចរត់ឱ្យដល់គោលដៅរបស់ខ្លួន នឹងទទួលបានមេដាយអនុស្សាវរីយ៍។

លោកមានប្រសាសន៍ថា កម្មវិធីរត់ព្រឹក ស្អែកនេះ មានអ្នកចុះឈ្មោះហើយទាំងខ្មែរនិងបរទេសរស់នៅក្នុងប្រទេសប្រមាណជាង៣.០០០នាក់ ហើយអ្នកដែលចូលរួម ទាំងអស់នេះ នឹងទទួលបានអត្ថប្រយោជន៍ជាស្មារតីសប្បុរសធម៌មួយ ដែលជួយដល់មន្ទីរពេទ្យកុមារអង្គរនិងគន្ធបុប្ផា នឹងទទួលបានរង្វាន់ជាសប្បុរសធម៌ជួយដល់មន្ទីរទាំងពីរ ក្នុងមួយនាក់៨ដុល្លារ បានន័យថា អ្នកចូលរួមរត់ពិតប្រាកដ បានបរិច្ចាគនូវលុយចំនួន៨ដុល្លារ ជួយដល់មន្ទីរពេទ្យទាំងពីរខាងលើ។

សូមបញ្ជាក់ ទិវាអន្តរជាតិរត់ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តខេត្តសៀមរាប គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនអាចរៀបចំព្រឹត្តិការណ៍នេះឲ្យដូចរៀងរាល់ឆ្នាំបាននោះទេ ព្រោះសន្ទុះកើនឡើងនៃមេរោគកូវីដ ១៩ នៅប្រទេសជិតខាងស្ថិតក្នុងកម្រិត ខ្ពស់ ដូច្នេះហើយទើបសម្រេចចិត្តប្ដូរឥរិយាបថនៃការរត់ទៅជារត់ដោយស្ម័គ្រចិត្តខ្លួនឯង (VIRTUAL)នៅថ្ងៃទី៦ និង៧ កុម្ភៈនេះ។

ចំពោះលទ្ធផលគឺសាមីខ្លួនត្រូវផ្ញើតាម រយៈManulife MOVE Appដើម្បីទទួលមេដាយក្នុងករណីដែលការរត់នោះបានទទួលថិរវេលាល្អ។ អ្នករត់ត្រូវតែមានភាពស្មោះត្រង់លើលទ្ធ ផលរបស់ខ្លួនទាំងអ្នករត់៣គីឡូម៉ែត្រ ៥គី ឡូម៉ែត្រ ១០គីឡូ ម៉ែត្រ និង២១គីឡូម៉ែត្រ។

សូមបញ្ជាក់ដែរថា ដំបូងឡើយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជានិងគណៈ កម្មការរៀបចំការប្រកួតគ្រោងបើកការប្រកួតទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៥នៅអង្គរវត្តខេត្ត សៀមរាបនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
សម្រាប់ទិវារត់នេះ យើងមិនអនុញ្ញាតឲ្យបរ ទេសដែលរស់នៅក្រៅប្រទេសចូលរួមឡើយដោយអនុញ្ញាតឲ្យជនបរទេសរស់នៅក្នុងប្រទេសតែប៉ុណ្ណោះ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ