ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមរួចជាស្រេច ដើម្បីចាត់វិធានការបន្ថែមទៀត ប្រឆាំងក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការបន្ថែមទៀត បន្ទាប់ពីការវាយប្រហារដោយក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ប្រឆាំងកងកម្លាំងអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។

ការអត្ថាធិប្បាយរបស់លោក បៃដិន ក្នុងលិខិតមួយផ្ញើជូនប្រធានសភាតំណាងរាស្រ្តលោក Mike Johnson បានកើតឡើង បន្ទាប់ពីយន្តហោះចម្បាំងអាមេរិក បើកការវាយប្រហារតាមអាកាស នៅភាគខាងកើតប្រទេសស៊ីរី នៅសប្តាហ៍នេះ។
ដោយឡែក មុននេះ លោក Johnson ក៏បានបង្ហោះនៅលើបណ្តាញសង្គម X ផងដែរថា លោកបាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu។

លោកបានបង្ហោះថា “សភាតំណាងរាស្រ្តអាមេរិក ឈរនៅជាមួយអ៊ីស្រាអែល ហើយខ្ញុំបានបញ្ជាក់ជាថ្មីនូវការគាំទ្រដ៏ខ្លាំងក្លាយរបស់យើង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីរ៉ង់ ព្រមានថា អាមេរិក នឹងមិនរួចខ្លួនឡើយ បើអ៊ីស្រាអែល ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅ ប៉ាឡេស្ទីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


