សេដ្ឋកិច្ច
វៀតណាម ទទួលភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់ក្នុងរយៈពេល ៤ ខែជាប់ៗគ្នា
បើយោងតាមអាជ្ញាធរជាតិទេសចរណ៍វៀតណាមបានឲ្យដឹងថា វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១.១១ លាននាក់ក្នុងខែតុលា ហើយជាខែទី ៤ ជាប់ៗគ្នាដែលប្រទេសមួយនេះទទួលបានទេសចរបរទេសជាង ១ លាននាក់ ។

ចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាមក្នុងរយៈពេល ១០ ខែដំបូង បានឈានដល់ជិត ១០ លាននាក់ លើសពីគោលដៅដំបូង ៨ លាននាក់សម្រាប់ពេញមួយឆ្នាំ ។
កូរ៉េខាងត្បូងនៅតែជាប្រភពភ្ញៀវទេសចរច្រើនជាងគេដែលចូលមកកាន់ប្រទេសវៀតណាម ដែលមានអ្នកមកកម្សាន្តចំនួន ២.៩ លាននាក់ បន្ទាប់មកគឺប្រទេសចិន ។ ទីផ្សារប្រទេសទាំងពីរនេះមាន ៤២ ភាគរយនៃចំនួនភ្ញៀវទេសចរណ៍សរុបចូលមកកាន់វៀតណាម ខណៈសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៣ ហើយតៃវ៉ាន់ និងជប៉ុនជាប់ចំណាត់ថ្នាក់ទី ៤ និងទី៥ ។

ដោយឡែក នៅអាស៊ីអាគ្នេយ៍ទីផ្សារកំពូលទាំង ៣ រួមមានប្រទេសថៃ ដែលមានអ្នកទេសចរ ៣៩២,០០០ នាក់, ម៉ាឡេស៊ី មានអ្នកទេសចរ ៣៧២,០០០ នាក់ និងកម្ពុជាមានអ្នកដើរលេង ៣២៦,០០០ នាក់ ខណៈនៅអឺរ៉ុបវិញ ប្រទេសចំនួន ៣ ដែលទៅលេងវៀតណាមច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ។
គួរបញ្ជាក់ថា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានកែសម្រួលទិសដៅទេសចរណ៍បរទេសពីចំនួន ៨ លាននាក់ឡើងមក ១២ លានទៅ ១៣ លាននាក់សម្រាប់ពេញមួយឆ្នាំ ២០២៣ ដើម្បីពន្លឿនការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


