ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា ទាហាន អាមេរិក ៥ ពាន់នាក់ចូលរួមជួយប្រយុទ្ធឲ្យ អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទាហានអាមេរិកជាច្រើនពាន់នាក់បានចូលរួមក្នុងប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ខណៈថ្មីៗនេះ មន្ទីរបញ្ចកោណក៏បានប្រកាសពីផែនការពង្រឹងវត្តមានយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏ដូចជាភាពតានតឹងជាមួយអ៊ីរ៉ង់ផងដែរ ។

យោងតាមប្រភពសន្តិសុខរបស់ទីភ្នាក់ងារនេះបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាពាក់ព័ន្ធនឹងកងពលធំចំនួន ៣ អង្គភាព និងកងពលតូចជាច្រើនផ្សេងទៀត ហើយមានជំនួយពីយោធាអាមេរិកចំនួន ៥,០០០ នាក់ផងដែរ ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ទៀតថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានព្យាយាមចូលទៅឡោមព័ទ្ធតំបន់ជាច្រើននៅភាគខាងជើង ភាគខាងលិច និងភាគនិរតីដើម្បីបំបែកតំបន់ហ្គាហ្សាស្ទ្រីបជា ២ ឬ ៣ ផ្នែក និងកាត់ផ្តាច់ទំនាក់ទំនងរវាងកងកម្លាំងតស៊ូប៉ាឡេស្ទីន មុនពេលចាប់ផ្តើមសង្គ្រាមដំណាក់កាលបន្ទាប់ ។
ក្រៅពីបញ្ជូនទាហានហើយនោះ អាមេរិកក៏បានដាក់ពង្រាយនាវាផ្ទុកយន្តហោះ ២ គ្រឿង រួមជាមួយនឹងនាវាជំនួយផ្សេងទៀតទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក៏ដូចជាបើកដំណើរការប្រព័ន្ធខែលការពារដែនអាកាស THAAD និង Patriot នៅតំបន់មជ្ឈិមបូព៌ាផងដែរ ។

ទន្ទឹមនោះ អាមេរិកក៏បានបញ្ជាឲ្យដាក់ពង្រាយកម្លាំងទាហានប្រមាណ ២,០០០ នាក់ទៅគាំទ្រអ៊ីស្រាអែលនៅក្នុងជម្លោះជាមួយក្រុមហាម៉ាស់ ក៏ដូចជាបន្ថែម ៩,០០០ នាក់ទៀតផងដែរដើម្បីប្រុងជើងការនៅតំបន់មជ្ឈិមបូព៌ា ។
ស្របពេលជាមួយគ្នានេះ ការសម្រេចចិត្តបញ្ជូនកងកម្លាំងបន្ថែមទៅអ៊ីស្រាអែលក៏បានកើតឡើងផងដែរ បន្ទាប់ពីអាមេរិកបើកការវាយប្រហារតាមអាកាសលើទីតាំងចំនួន ២ នៅភាគខាងកើតប្រទេសស៊ីរី ដែលត្រូវបានចោទថាប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមពាក់ព័ន្ធផ្សេងទៀតជាដើម ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា វាគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដដែលៗលើកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ប្រធានរដ្ឋសភាថ្មី អាមេរិក ដាក់ចេញការងារដំបូងផ្ដោតសំខាន់ជួយដល់ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


