Connect with us

កីឡា

CPL ចប់ជើងទី១ ព្រះខ័នរាជស្វាយរៀងរក្សាកំណត់ត្រាមិនចាញ់ ខណៈគិរីវង់ស្គាល់ជ័យជម្នះដំបូង

បានផុស

នៅ

ការ​ប្រកួត​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២៣-២៤ បាន​បញ្ចប់​ជើង​ទី​១​ហើយ​ដោយ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​បាន​ឈរ​លើ​កំពូល​តារាង​តាំង​ពី​សប្តាហ៍​ទី​១​រហូត​ដល់​សប្តាហ៍​ទី​៩ ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​តុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេមបូឌានព្រីមៀរលីគ​​​រដូវ​កាល​២០២៣-២៤ ជើង​ទី១​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​៥ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា មាន​ចំនួន​៩​សប្តាហ៍។ ក្រុម​ទាំង​១០​មាន​ការ​ប្រកួត​ប្រជែង​គួរ​ឲ្យ​ចាប់​អារម្មណ៍ បើ​ប្រៀប​ធៀប​នឹង​រដូវ​កាល​មុន​ៗ។

ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​​បង្កើត​កំណត់​ត្រា​ឈ្នះ​ទាំង​៩​ប្រកួត ដោយ​រក​បាន​២៧​ពិន្ទុ​ពេញ និង​កំពុង​ឈរ​លើ​កំពូលតារាង។ ក្រុម​ចំណាត់​ថ្នាក់​លេខ​២​គឺ​ភ្នំពេញ​ក្រោន​រក​បាន​២១​ពិន្ទុ​តាម​រយៈ​លទ្ធផល ឈ្នះ​៧​ និង​ចាញ់​២ ខណៈ​ចំណាត់​ថ្នាក់​លេខ​៣​កាន់​កាប់​ដោយ​វិសាខា ដែល​រក​បាន​​១៨​ពិន្ទុ​ពី​ការ​ឈ្នះ​​៦​ និង​ចាញ់​៣ ហើយ​​បឹងកេត​ឈរ​ចំណាត់​ថ្នាក់​លេខ​​៤​តាម​រយៈ​ជ័យជម្នះ​​៤ ស្មើ១ និង​ចាញ់​៤ ដោយ​បាន​​១៣​ពិន្ទុ។

ក្រសួង​ការពារជាតិ​រក​បាន​១០​ពិន្ទុ ឈរ​លេខ​៥ បន្ទាប់​ពី​ឈ្នះ​៣ ស្មើ១ និង​ចាញ់​៤ ហើយ​ក្រុម​ខេត្ត​​ព្រៃវែង រក​បាន១០​ពិន្ទុ ឈរ​​លេខ​៦ ពី​ជ័យជម្នះ​៣ ស្មើ​១ និង​ចាញ់​៥។ ចំណែក អាយអេសអាយ ដង្កោសែនជ័យ មិន​អាក្រក់​ពេក​ទេ​ដោយ​រក​បាន​១០​ពិន្ទុ ឈរ​លេខ​៧ ពី​ជ័យជម្នះ​៣ ស្មើ​១ និង​ចាញ់​៤។

ដោយ​ឡែក​ណាហ្គាវើលដ៍​ហាក់​ដុនដាប​ជាង​រដូវ​កាល​មុន​ៗ​សម្រាប់​ជើង​ទី១​រដូវ​កាល​នេះ​ដោយ​រក​បាន​​៩​ពិន្ទុ ឈរ​លេខ​៨ បន្ទាប់​ពីឈ្នះ​២ ស្មើ៣ និង​ចាញ់​៤ ហើយ​​អង្គរថាយហ្គឺរ​​រក​បាន​តែ​៤ពិន្ទុ ស្ថិត​នៅ​បាត​តារាង បន្ទាប់​ពីឈ្នះ១ ស្មើ១ និង​ចាញ់​៧។

នៅ​​សប្តាហ៍​ចុង​ក្រោយ​នៃ​ជើង​ទី១ ក្រុម​​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ គិរីវង់សុខសែន​ជ័យ បាន​​បញ្ចប់​កំណត់​ត្រា​មិន​ដែល​ឈ្នះ​របស់​ខ្លួន បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ១-០។ នេះ​ជា​ជ័យជម្នះ​លើក​ដំបូង ក្រោយ៨​សប្តាហ៍​កន្លង​ទៅ​ស្មើ​២ និង​ចាញ់​៦។

ជ័យជម្នះ​លើក​ដំបូង​នេះ​បាន​ជួយ​ឲ្យ គិរីវង់សុខសែន​ជ័យ រក​បាន​៥​ពិន្ទុ ឡើង​ផុត​ពី​បាត​តារាង​ដែល​បានស្ថិត​នៅ​អស់​រយៈ​ពេល៨​សប្តាហ៍​ហើយ​ដើម្បី​ឡើង​មក​កាន់​ចំណាត់​ថ្នាក់​លេខ​៩​​លើ​អង្គរថាយហ្គឺរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម