ព័ត៌មានជាតិ
ប្រមុខការពារជាតិឡាវ សន្យាជួយសម្រួលការធ្វើដំណើរ ដើម្បីឱ្យប្រជាជនកម្ពុជា-ឡាវ ងាយស្រួលចេញ-ចូល
ក្នុងជំនួបប្រជុំទ្វេភាគីរវាងប្រមុខការពារជាតិកម្ពុជា ឡាវ នៅលើទឹកដីទីក្រុងប៉េកាំងប្រទេសចិន នៅចំពោះមុខ នាយឧត្ដមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា, នាយឧត្ដមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិឡាវ បានសន្យាថានឹងសម្របសម្រួលការធ្វើដំណើរ សំដៅធ្វើយ៉ាងណាឲ្យការចេញ ចូល ប្រកបមុខរបររកស៊ីរបស់ប្រជាជនប្រទេសទាំងពីរបានងាយស្រួល។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា ឡាវ មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នាតាំងពីយូរយារណាស់មកហើយ។ លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា ឡាវ ដែលរហូតមកដល់ពេលនេះបានសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និត នាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជានប្រទេសទាំងពីរកម្ពុជា ឡាវ។

ក្នុងជំនួប កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រមុខការពារជាតិឡាវ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ប្រទេសឡាវ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព នៅតាមតំប់ព្រំដែនជាប់ប្រទេសជិតខាងឲ្យបានល្អប្រសើរ ហើយក្នុងនោះ លោកបានលើកឡើងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចគ្នាទៅវិញទៅមក ការបណ្ដុះបណ្តាលធនធានមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែនឲ្យបានល្អប្រសើរ សម្រាប់ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា ឡាវ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិឡាវ សម្តែងការអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលកន្លងមក ហើយជោគជ័យនេះត្រូវបានរដ្ឋមន្ត្រីការពារជាតិឡាវ ចាត់ទុកថា បានមកពីការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង ក៏ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


