ព័ត៌មានអន្ដរជាតិ
មកដឹងពីទម្ងន់គ្រាប់បែកសរុបដែល អ៊ីស្រាអែល ទម្លាក់លើតំបន់ហ្គាហ្សា
ចាប់តាំងពីផ្ទុះការប្រយុទ្ធគ្នាមិនធ្លាប់មានពីមុនមកកាលពីថ្ងៃ៧ ខែតុលា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកប្រមាណ ១៨,០០០ តោនទៅលើតំបន់ហ្គាហ្សាស្ទ្រីប ឬប្រហែល ១.៥ ដងនៃកម្លាំងផ្ទុះរបស់គ្រាប់បែកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Salama Marouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលប៉ាឡេស្ទីនបាននិយាយថា ក្នុងការទម្លាក់គ្រាប់បែកមិនប្រណីដៃពីសំណាក់កងកម្លាំងអ៊ីស្រាអែលនោះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែគ្មានសល់ រួមទាំងអគាររដ្ឋាភិបាលនៅតំបន់ហ្គាហ្សាចំនួន ៨៥ ខ្នងផងដែរ ។
ទន្ទឹមនោះ អ៊ីស្រាអែលក៏បានកម្ទេចវិហារឥស្លាមចំនួន ៤៧ កន្លែង និងបានបង្កការខូចខាតយ៉ាងដំណុំដល់ព្រះវិហារធំៗចំនួន ៣ ផងដែរ ។ បន្ថែមពីនេះ ក្នុងការវាយប្រហារទាំងនោះក៏បំផ្លិចបំផ្លាញអគារជាង ២០ ម៉ឺនខ្នង ដែលក្នុងនោះ ៣២,៥០០ ខ្នងមិនអាចឲ្យពលរដ្ឋបន្ត ឬជួសជុលរស់នៅបានឡើយ ។
ស្របពេលជាមួយគ្នានេះ គ្រាប់បែកប្រមាណ ១៨,០០០ តោនដែលអ៊ីស្រាអែលទម្លាក់មកដោយគ្មានសំចៃនេះ ក៏បានកម្ទេចសាលារៀនចំនួន ២០៣ ខ្នងឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈបច្ចុប្បន្នសាលារៀនចំនួន ៤៥ ខ្នង មិនអាចបើកទ្វារបង្រៀនសិស្សនោះទេ ហើយដោយសារតែការទម្លាក់គ្រាប់បែកនៅតែបន្តស្រោចដូចទឹកភ្លៀង ដូច្នេះស្ថិតិទាំងនេះនឹងមានការកើនឡើងបន្ថែមទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ការទម្លាក់គ្រាប់បែក ក៏ដូចជាការវាយប្រហារណាមួយទៅលើទីកន្លែងគោរពបូជា សាលារៀន និងសំណង់ស៊ីវិលផ្សេងទៀត គឺត្រូវបានហាមឃាត់ ខណៈខាងអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារទាំងនេះ គឺសំដៅទៅលើក្រុមប្រដាប់ហាម៉ាស់ ដោយសារតែក្រុមប្រដាប់អាវុធទាំងកំពុងជ្រកកោននៅក្នុង ឬជុំវិញអគារទាំងនេះ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជិត ៨,៨០០ នាក់ហើយត្រូវបានសម្លាប់ ក្នុងនោះមានជាង ៣,០០០ នាក់នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលទាំងនេះនឹងនៅតែបន្តកើនឡើងរៀងរាល់នាទី ប្រសិនបើកងកម្លាំងអ៊ីស្រាអែលមិនព្រមបញ្ឈប់ការវាយលុកប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនទេនោះ ។
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ បេសកជន ប៉ាឡេស្ទីន ប្រចាំ UN ៖ “ឥឡូវនេះតំបន់ហ្គាហ្សាជាឋាននរកនៅលើផែនដី”
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


