ចរាចរណ៍
បឋម៖ រថយន្ដដឹកកម្មករបុកជាមួយរថយន្ដPriusក្រឡាប់របួសធ្ងន់ស្រាលជាង៣០នាក់
រថយន្ដដឹកកម្មករបេះផ្លែស្វាយមួយគ្រឿងបានក្រឡាប់បណ្ដាលឲ្យកម្មករប្រុសស្រីជាង៣០នាក់រងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបុកជាមួយរថយន្ដម៉ាកPrius ដែលធ្វើដំណើបញ្ច្រាសទិសគ្នា។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទី ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមព័ត៌មានពីមន្ត្រីជំនាញនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តដឹកកម្មករបេះស្វាយដែលបើកបរបញ្ច្រាសទិសគ្នា ជាមួយរថយន្ដទេសចរណ៍ Prius មួយគ្រឿងទៀត បណ្តាលឲ្យរថយន្ដដឹកកម្មករបេះផ្លែស្វាយក្រឡាប់ របួសធ្ងន់២១នាក់ ស្រី៧ និងរបួសស្រាល១២នាក់ ។

សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបាននិងកំពុងធ្វើការជួយសម្របសម្រួលសង្រ្គោះបញ្ជូនទៅមន្ទីរព្យាបាល និងសង្រ្គោះមណ្ឌលសុខភាព ដែលនៅគៀកជិត និងពិនិត្យស្ថានភាពបញ្ជូនបន្ដក្នុងករណីធ្ងន់ធ្ងរ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ។
សម្ភារៈខូចខាតរថយន្ត០២គ្រឿងធ្ងន់ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី រីឯអ្នកបើកបរនៅនឹងកន្លែងកើតហេតុ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


