ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងមហាផ្ទៃ ត្រូវពង្រឹងការវាយតម្លៃការតែងតាំង ទាំងមន្ត្រីស៊ីវិល និងកងកម្លាំងនគរបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងការវាយតម្លៃការតែងតាំង ទាំងមន្ត្រីស៊ីវិល ទាំងកងកម្លាំងនគរបាល ឲ្យបានច្បាស់លាស់ ចៀសវាងភ្លាត់តែងតាំងមន្ត្រីដែលមានប្រវត្តិមិនល្អ។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជាពិសេសមន្ត្រីរូបណាដែលកៀកប្រជាពលរដ្ឋ ឲ្យមាននូវមនសិការ ក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្ដិសមជាទីពឹងរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ត្រូវពង្រឹងការវាយតម្លៃការតែងតាំង ទាំងមន្ត្រីស៊ីវិល ទាំងកងកម្លាំងនគរបាល ឲ្យបានច្បាស់លាស់។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ពង្រឹងការតែងតាំងទាំងស៊ីវិល ទាំងនគរបាល ឲ្យបានច្បាស់លាស់ ហើយជាពិសេសពិនិត្យមើល កន្លងទៅដូចមានធ្លាយម្ដងម្កាល ថ្ងៃមុននៅកំពង់ធំនោះ យើងភ្លាត់តែងតាំងដូចមេប៉ុស្ដិ៍មួយ ដែលធ្លាប់មានប្រវត្តិប្លន់ ហើយជាប់គុកទៀត…..សូមឲ្យពិនិត្យមើលឲ្យច្បាស់»។
យ៉ាងណាក៏ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវភាពខ្វះចន្លោះតិចតួច ក្នុងការតែងតាំងនេះ តែត្រូវបន្តពង្រឹង និងកែសម្រួលជាបន្តបន្ទាប់ទៀត ដើម្បីជ្រើសរើសមន្ត្រីដែលមានលក្ខខណ្ឌត្រឹមត្រូវ។ «ដូចនិយាយចឹង មិនអាចធានាភាពឥតខ្ចោះបានទេ បើមានឆកល្វែង បើសិនការអនុវត្តហ្នឹងវាមានបញ្ហា យើងត្រូវពិនិត្យវាយតម្លៃ កែសម្រួលភ្លាម ហើយនេះជាកិច្ចការងារសំខាន់»។ នេះជាការលើកឡើងបន្ថែមពីសម្ដេចធិបតី ហ៊ុន ម៉ាណែត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ