ព័ត៌មានអន្ដរជាតិ
រុស្ស៊ីផ្ដល់ជំនួយមនុស្សធម៌ជិត ៣០តោន ទៅតំបន់ហ្គាហ្សា
នៅថ្ងៃសុក្រប្រទេសរុស្ស៊ីបានបញ្ជូនយន្តហោះដឹកទំនិញមួយផ្សេងទៀតដែលមានជំនួយមនុស្សធម៌ ២៥តោនសម្រាប់ជួយប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីបដែលកំពុងឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែល។

យន្តហោះដឹកទំនិញ Il-76 បានចាកចេញពីទីក្រុង Kazan ភាគនិរតីនៃប្រទេសរុស្ស៊ី ហើយនឹងចុះចតនៅប្រទេសអេស៊ីប ជាកន្លែងដែលជំនួយមនុស្សធម៌នឹងត្រូវបានផ្ទេរទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ ជំនួយមនុស្សធម៌នេះត្រូវបានរៀបចំតាមការណែនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលវារួមមានអាហារ សម្លៀកបំពាក់ ផលិតផល និងសម្ភារអនាម័យផ្ទាល់ខ្លួន ភួយ និងចង្ក្រានចល័ត។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន រុស្ស៊ីបានបញ្ជូនជើងហោះហើរពិសេសចំនួនពីរដែលដឹកជំនួយមនុស្សធម៌ចំនួន ៦០ តោន រួមទាំងអាហារ និងសម្ភារៈថែទាំផ្ទាល់ខ្លួនទៅកាន់ប្រជាជននៅតំបន់ហ្គាហ្សាម្ដងរួចមកហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


