សេដ្ឋកិច្ច
ឡាវ ជួបឱនភាពពាណិជ្ជកម្មសរុបចំនួន ៦៧៥ លានដុល្លារក្នុងរយៈពេល ៧ ខែ
ប្រទេសឡាវបានជួបនឹងឱនភាពពាណិជ្ជកម្មរយៈពេល ៧ ខែក្នុងចំណោម ៩ ខែដំបូងនៃឆ្នាំ ២០២៣ នេះក្នុងទំហំទឹកប្រាក់សរុបចំនួន ៦៧៥ លានដុល្លារ ដោយក្នុងនោះមានតែនៅក្នុងខែកុម្ភៈ និងខែមីនាប៉ុណ្ណោះដែលឡាវចុះបញ្ជីអតិរេកពាណិជ្ជកម្ម ។

នៅក្នុងខែកញ្ញា ឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ ២១៨ លានដុល្លារ ដែលជាឱនភាពខ្ពស់បំផុតដែលបានកត់ត្រាក្នុងឆ្នាំនេះ ដោយសារតែការនាំចូលបន្តលើសការនាំចេញ ។
ស្របពេលជាមួយគ្នានេះ តម្លៃសរុបនៃពាណិជ្ជកម្មបានឈានដល់ជាង ១ ពាន់លានដុល្លារជាមួយនឹងការនាំចេញមានតម្លៃ ៣៩៤ លានដុល្លារ ខណៈការនាំចូលមានតម្លៃ ៦១២ លានដុល្លារ ។
ទន្ទឹមនោះ ក្នុងចំណោមទំនិញនាំចេញដែលមានបរិមាណច្រើនជាងគេគឺ មាស ដោយមានតម្លៃសរុប ៥៣ លានដុល្លារ ខណៈប្រេងម៉ាស៊ូតក្លាយជាផលិតផលនាំចូលច្រើនបំផុតដែលមានតម្លៃ ៦៩ លានដុល្លារ ។

សម្រាប់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់កំពូលដែលឡាវនាំចេញទំនិញច្រើនបំផុត ដោយមានទំហំទឹកប្រាក់ ១៧៧ លានដុល្លារ តាមពីក្រោយដោយប្រទេសវៀតណាម ថៃ អូស្ត្រាលី និងឥណ្ឌា ។
ចំណែកប្រទេសថៃ នៅតែស្ថិតក្នុងតំណែងកំពូលដែលឡាវនាំចូលទំនិញច្រើនជាងគេ ដែលមានតម្លៃរហូតដល់ទៅ ២៦៤ លានដុល្លារ បន្ទាប់មក ប្រទេសចិន វៀតណាម សហរដ្ឋអាមេរិក និងអូស្ត្រាលី ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian times
ចុចអាន៖ ក្រុមហ៊ុន Hyundai ចំណាយ ១.៥១ ពាន់លានដុល្លារ ផលិតរថយន្តអគ្គិសនី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


