ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Hyundai ចំណាយ ១.៥១ ពាន់លានដុល្លារ ផលិតរថយន្តអគ្គិសនី ក្នុងទីក្រុង Ulsan
ក្រុមហ៊ុន Hyundai Motor Co. ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់កូរ៉េខាងត្បូងនៅថ្ងៃចន្ទបានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) នៅទីក្រុងឧស្សាហ៍កម្ម Ulsan ដោយមានគោលដៅផលិតរថយន្តចំនួន ២០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ ២០២៦ តទៅ ។

ក្រុមហ៊ុន Hyundai នឹងចំណាយប្រាក់ ១.៥១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ EV ទំហំ ៥៤៨,០០០ ម៉ែត្រការ៉េនៅទីក្រុង Ulsan។ នៅពេលបញ្ចប់សាងសង់ វានឹងក្លាយជារោងចក្រផលិតក្នុងស្រុកដំបូងរបស់ Hyundai ក្នុងរយៈពេល ២៩ ឆ្នាំ ចាប់តាំងពីរោងចក្រ Asan របស់ខ្លួនដែលបានសាងសង់ក្នុងឆ្នាំ ១៩៩៦ ។
ប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung លើកឡើងថា រោងចក្រផលិតរថយន្តអគ្គិសនីថ្មីនេះ គឺជាការចាប់ផ្តើមនៃអនាគតដ៏ជោគជ័យមួយសម្រាប់ ៥០ ឆ្នាំខាងមុខ និងជាយុគសម័យនៃការប្រើប្រាស់រថយន្តអគ្គិសនី ។

ស្របពេលជាមួយគ្នានេះ ការសាងសង់របស់ក្រុមហ៊ុន Hyundai កើតមានឡើង ចំពេលក្រុមហ៊ុនផលិតរថយន្តជាច្រើននៅទូទាំងពិភពលោក បានប្រកាសពីការបញ្ឈប់ ឬពន្យារពេលក្នុងការវិនិយោគលើរថយន្ត EV ដោយសារតែតម្រូវការធ្លាក់ចុះ។
គួរឲ្យដឹងថា ក្រុមហ៊ុន Hyundai ធ្លាប់បានប្រកាសពីគោលដៅរយៈពេលមធ្យម និងរយៈពេលវែងក្នុងការផលិត និងលក់រថយន្ត EV ចំនួន ៩៤ ម៉ឺនគ្រឿងនៅឆ្នាំ ២០២៦ និង ២ លានគ្រឿងនៅឆ្នាំ ២០៣០ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Yonhap
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


