ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀត ប្រកាសឈប់ផ្តល់ជំនួយយោធា ឲ្យអ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគីលោក Robert Kaliniak បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា ប្រទេសរបស់គាត់នឹងលែងផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់អ៊ុយក្រែនទៀតហើយ។

ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារទី១៤ខែវិច្ឆិកាថា “លោករដ្ឋមន្ត្រី Kaliniak បានជួបជាមួយអគ្គលេខាធិការណាតូលោក Stoltenberg ដើម្បីជូនដំណឹងអំពីការបញ្ចប់ជំនួយយោធាដល់អ៊ុយក្រែន ដែលបានយកចេញពីឃ្លាំងនៃកងកម្លាំងប្រដាប់អាវុធស្លូវ៉ាគី”។
ទោះបីជាយ៉ាងណាក៏ដោយ ស្លូវ៉ាគី នៅតែបន្តផ្តល់ឲ្យអ៊ុយក្រែននូវជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេសដដែល ពោលគឺឈប់ផ្តល់តែជំនួយយោធាប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងជំនួយយោធានេះដែរ ប្រទេសបារាំងក៏ទើបតែប្រកាសឲ្យអ៊ុយក្រែន ត្រូវចំណាយលុយទិញអាវុធវិញ ដោយឈប់បញ្ជូនទៅទទេៗហើយផងដែរ ។

រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយកាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថា រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ហើយជំនួសមកវិញ នឹងឲ្យទីក្រុងកៀវ ទិញអាវុធដោយផ្ទាល់ពីក្រុមហ៊ុនផលិតរបស់ប្រទេសនេះ តាមរយៈមូលនិធិគាំទ្រ។
មន្ត្រីខាងលើបាននិយាយក្នុងបទសម្ភាស ជាមួយទូរទស្សន៍ LCI ថា “ឥឡូវនេះ យើងកំពុងចរចាជាមួយសហការីអ៊ុយក្រែនរបស់យើង ដើម្បីជំរុញឲ្យពួកគេទិញកាំភ្លើងធំថ្មី ដោយប្រើប្រាក់ពីមូលនិធិពិសេស ដូច្នេះយោធាបារាំងនឹងលែងមានការបញ្ជូនកាំភ្លើង ចេញពីឃ្លាំងរបស់ខ្លួនទៀតហើយ”។
លោក Lecornu កត់សម្គាល់ថា គិតត្រឹមពេលនេះ ជំនួយយោធាបារាំងដែលផ្ដល់ឲ្យអ៊ុយក្រែន បានឈានដល់ ៣.២ ពាន់លានអឺរ៉ូ (៣.៤ ពាន់លានដុល្លារ) រួចទៅហើយ ។ ចំនួននេះ ធ្វើឲ្យបារាំងស្ថិតក្នុងចំណោមអ្នកគាំទ្រធំៗរបស់អ៊ុយក្រែននៅអឺរ៉ុប រួមជាមួយអាល្លឺម៉ង់ និងចក្រភពអង់គ្លេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Report
ចុចអាន៖ បារាំង នឹងឲ្យអ៊ុយក្រែនចំណាយលុយទិញអាវុធវិញ ឈប់បញ្ជូនទៅទទេៗហើយ!
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


