ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងមន្ទីរពេទ្យនៅអាមេរិក បណ្តាលឲ្យមានជនរងគ្រោះច្រើននាក់
ប៉ូលិសនិយាយថា ជនសង្ស័យប្រដាប់អាវុធម្នាក់ បានបើកការបាញ់ប្រហារក្នុងបន្ទប់ទទួលភ្ញៀវរបស់មន្ទីរពេទ្យវិកលចរិកមួយកន្លែង នៅរដ្ឋ New Hampshire ដោយបានសម្លាប់មនុស្សម្នាក់និងបណ្តាលឲ្យច្រើននាក់ទៀតរងរបួស មុនពេលមន្ត្រីបាញ់តបត ហើយសម្លាប់អ្នកវាយប្រហារតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ជាក់អត្តសញ្ញាណខ្មាន់កាំភ្លើង ជនរងគ្រោះ ឬមូលហេតុនៃការវាយប្រហារឡើយ ដោយគ្រាន់តែនិយាយថា មានជនរងគ្រោះច្រើននាក់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃសុក្រ អ្នកនាំពាក្យប៉ូលិសលោក Mark Hall និយាយថា ជនសង្ស័យបានចូលទៅក្នុងបន្ទប់រង់ចាំរបស់មន្ទីរពេទ្យ ហើយបាញ់សម្លាប់បុគ្គល មិនបញ្ចេញឈ្មោះម្នាក់។

លោកបានបន្ថែមថា “រថយន្តគួរឲ្យសង្ស័យមួយគ្រឿង បច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតដោយក្រុមបំផ្ទុះគ្រាប់បែករបស់ប៉ូលិសរដ្ឋ ប៉ុន្តែមិនមានការគំរាមកំហែងបន្តដល់សាធារណជនទេ”។
ទន្ទឹមនោះ លោកស្រី Lori Weaver ស្នងការនៃនាយកដ្ឋានសុខភាពនិងសេវាមនុស្សនៃរដ្ឋ New Hampshire បាននិយាយនៅក្នុងសន្និសីទផងដែរថា អ្នកជំងឺនិងបុគ្គលិកទាំងអស់នៅមន្ទីរពេទ្យគឺមានសុវត្ថិភាព ហើយប្រតិបត្តិការនៅមន្ទីរពេទ្យកំពុងបន្តជាធម្មតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


