ព័ត៌មានអន្ដរជាតិ
បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក (មានវីដេអូ)
ការបាញ់ប្រហារនៅក្នុងទីក្រុងចំនួនបីរបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សចំនួន៩នាក់ និងរបួស២៤នាក់ កាលពីយប់ថ្ងៃសៅរ៍ទី៤ខែមិថុនា និងព្រឹកថ្ងៃអាទិត្យ។

នេះជាការផ្ទុះឡើងចុងក្រោយបំផុតនៃអំពើហិង្សាដោយកាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារសម្លាប់រង្គាលចំនួនបីលើក កក្រើកសហរដ្ឋអាមេរិក។
ប៉ូលិសនិយាយថា នៅទីក្រុង Philadelphia, ការប្រឈមមុខដាក់គ្នារវាងបុរសពីរនាក់ បានឈានដល់ការបាញ់ប្រហារគ្នា ដែលបាញ់ទៅលើបារ និងភោជនីយដ្ឋានពោរពេញដោយមនុស្ស ដោយបានសម្លាប់មនុស្សចំនួន៣នាក់ របួស១២នាក់ និងបង្កការភ័យស្លន់ស្លោនៅពេលមនុស្សព្យាយាមរត់គេច។

ស្រដៀងគ្នានេះដែរ ការបាញ់ប្រហារបានផ្ទុះឡើងនៅជិតបារមួយកន្លែងក្នុងទីក្រុង Chattanooga នៃរដ្ឋ Tennessee កាលពីរំលងអធ្រាត្រថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សចំនួន៣នាក់ និងរបួស១៤នាក់។
ក្នុងការបាញ់ប្រហារមួយផ្សេងទៀតនៅព្រឹកព្រលឹមថ្ងៃអាទិត្យ មនុស្សចំនួន៣នាក់បានស្លាប់ និង ២នាក់រងរបួសនៅក្នុងទីក្រុង Saginaw នៃរដ្ឋ Michigan។

ប៉ូលិសនិយាយថា មិនដូចករណី២ដំបូងដែលប៉ះពាល់ដល់អ្នកឈរមើលទេ មនុស្សទាំង៥នាក់ ក្នុងការបាញ់ប្រហារនៅរដ្ឋ Michigan សុទ្ធតែជាអ្នកជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ។
អំពើហិង្សា បានកើតឡើងនៅពេលដែលសហគមន៍នៅក្នុងទីក្រុងចំនួនបីផ្សេងទៀត នៅតែដិតដាមដោយភាពសោកសៅពីការសម្លាប់រង្គាល ដែលបានសម្លាប់មនុស្សចំនួន១០នាក់នៅហាងលក់គ្រឿងទេសក្នុងទីក្រុង Buffalo ទីក្រុងញូវយ៉ក, សម្លាប់មនុស្ស២១នាក់នៅសាលាបឋមសិក្សាទីក្រុង Uvalde នៃរដ្ឋ Texas និងសម្លាប់មនុស្ស៤នាក់នៅអគារពេទ្យក្នុងទីក្រុង Tulsa នៃរដ្ឋ Oklahoma៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ផ្ទុះការបាញ់ប្រហារថ្មី ២លើកទៀតក្នុងថ្ងៃតែមួយ
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


