ព័ត៌មានជាតិ
ពលរដ្ឋក្នុងសហគមន៍បុរីរុងរឿង២៣៤គ្រួសារទទួលអំណោយពីក្រុមហ៊ុនOCIC
កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពលរដ្ឋរស់ក្នុងសហគមន៍បុរីរុងរឿងចំនួន២៣៤គ្រួសារបានទទួលអំណោយពីលោក ផន សុភាព តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC ដែលចែកជូនក្នុងឱកាសចូលឆ្នាំចិន។
អំណោយដែលអាជ្ញាធរខណ្ឌ និងក្រុមហ៊ុន OCICនាំយកមកផ្ដល់ជូនបងប្អូនពលរដ្ឋ២៣៤គ្រួសារនេះ រួមមាន១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម, ថវិកា៥ម៉ឺនរៀលរួមជាមួយសម្ភារជាច្រើនមុខទៀត ។

លោក ផន សុភាព បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំវប្បធម៌ចែករំលែកក្នុងឱកាសបុណ្យចូលឆ្នាំ,ភ្ជុំបិណ្ឌ និងពិធីបុណ្យជាតិផ្សេងទៀត តាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ សង្កាត់ រួមសហការជាមួយក្រុមហ៊ុនOCICតែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋាន ពិសេសជីវភាពគ្រួសារប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគរសប្បុរសជនឲ្យជួយរំលែកទុក្ខលំបាកជានិច្ច ។

លោកបន្ដថា ការងារសប្បុរសធម៌បែបនេះ រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់បានធ្វើជូនគាត់ចំនួន២៧ លើកមកហើយដែរ បើគិតជាទឹកប្រាក់មានជាង៧រយលានរៀល។ មិនតែប៉ុណ្ណោះ រដ្ឋបាលខណ្ឌ-សង្កាត់ ក៏បានធ្វើការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយគណៈ បញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺគណៈបញ្ជាការសង្កាត់ ព្រែកតាសេក គណៈបញ្ជាការ សង្កាត់ព្រែកលៀប គណៈបញ្ជាការ សង្កាត់ជ្រោយចង្វារ និងគណៈបញ្ជាការខណ្ឌជ្រោយចង្វារ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើផងដែរ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួល អំណោយនៅពេលនេះ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះពួកគាត់រស់នៅ ជួបការលំបាកយ៉ាងខ្លាំងដូចជា គ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរងគ្រោះជាដើម។ ក្រោយពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រគល់សិទ្ធិ ឲ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជាOCIC ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នេះ ឲ្យទៅជាទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញឃើញថា តំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ៕
អត្ថបទ ៖ ឌីរៀ





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


