សេចក្ដីជូនដំណឹង
តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី
ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធី “ តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី ( Together Action for SDGs) “ ធ្វើ ឡើងនៅ ថ្ងៃទី១៧, ១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពី ម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី (ជាន់ផ្ទាល់ដី Central Court and Carpet Area)។

ហើយកម្មវិធីនេះ មានការរៀបចំដោយក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី និងសហការជាមួយ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ លើសពីនេះទៅទៀត មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាច្រើនមកពីក្រសួង ក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ និងអង្គការ ដើម្បីពិភាក្សាលើប្រធានបទទាំង៥ ដែលមានដូចជា៖
o បរិស្ថាន
o ការអភិវឌ្ឍន៍បច្ចេកវិទ្យា
o បញ្ហាសុវត្ថិភាពចំណីអាហារ
o បញ្ហាស្ទះចរាចរណ៍
o ការពង្រឹងអំណាចស្ត្រី

ដោយឡែក សម្រាប់ថ្ងៃទី១៨នេះ កម្មវិធីបានលើក២ប្រធានបទគឺ «ការអភិវឌ្ឍន៍បច្ចេកវិទ្យា» ដែរបានអញ្ជើញវាគ្មិនចំនួន៥រូបដើម្បីឲ្យចែករំលែកពីយុទ្ធសាស្ត្រនានានៃកការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជានាថ្ងៃអនាគត និងវាគ្មិនចំនួន៤រូបលើប្រធានបទ «បញ្ហាសុវត្ថិភាពចំណីអាហារ» បញ្ហាសុវត្ថិភាពចំណីអាហារ ក៏ដូចជាយុទ្ធសាស្ត្រនានាដែលរដ្ឋាភិបាលដាក់ចេញដើម្បីការពារ និងអ្វីដែលម្តាយឪពុកគួរគិតគូរដើម្បីចៀសវាងកូនៗទទួលបាននូវអាហារដែលមិនមានសុវត្ថិភាព។

បន្ថែមពីលើនេះទៀត កម្មវិធី អេស ឌី ជី ក៏មានការសម្តែងរបាំពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរយៈពេល ៣ថ្ងៃ។
ព្រមទាំងការប្រគំតន្រ្តី ពីក្រុមចម្រៀង នារីជប៉ុន BATTEN GIRLS ជាពិសេស ក៏មានវត្តមានតារាចម្រៀងវ័យក្មេងប្រចាំប្រទេសកម្ពុជាទាំង៣រូប ដូចជា កញ្ញា Mina លោក ម៉ម ពេជ្ជរិទ្ធ និងលោក ទេព ពិសិដ្ឋ ដែលនឹងធ្វើឲ្យកម្មវិធីរឹតតែអស្ចារ្យ និងពិសេសតែម្ដង។
មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៅទៀតនោះ ក្នុងកម្មវិធី អេស ឌី ជី នេះ ក៏នឹងមានការលេងហ្គេម និងចែករង្វាន់ជាច្រើន នៅក្នុងថ្ងៃព្រឹត្តិការណ៍នេះដោយផ្ទាល់ទាំង៣ថ្ងៃផងដែរ។ ហើយនៅថ្ងៃនេះដែរ ក៏ត្រូវនឹងថ្ងៃ Black Friday ដែលនឹងមានការបញ្ចុះតម្លៃរហូតដល់ 70% ហើយថែមទាំងផ្តល់ជូនកាដូឥតគិតថ្លៃថែមទៀតផង៕



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


