Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា បើកវេទិកាជាលើកទី ៣ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគ

បានផុស

នៅ

ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី សហការ​ជាមួយ​សមាគម​ជប៉ុន​កម្ពុជា (JCA) បាន​រៀបចំ​វេទិកា​ជា​លើក​ទី​៣ ជាមួយ​ពាណិជ្ជករ​កម្ពុជា និង​ជប៉ុន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​វេទិកា​ជា​លើក​ទី​៣​ ជាមួយ​ពាណិជ្ជករ​កម្ពុជា​ និង​ជប៉ុន​ កាលពី​ព្រលប់​ថ្ងៃទី​២០​ វិច្ឆិកា​ទីស្នាក់ការ​កណ្តាល​ធនាគារ លោក​បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ​នេះ​ជា​លើក​ទី​៣​ ហើយ ​ដែល​ធនាគារ​អេស៊ីលីដា​ សហការ​ជាមួយ​សមាគម​ជប៉ុន​កម្ពុជា​ ដែលមាន​ លោក​ តាកាហាស៊ី​ ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ជា​ប្រធាន បាន​រៀបចំ​វេទិកា​នេះ​ឡើង​ ដែល​លើក​ទី​១​ ធ្វើ​នៅ​ថ្ងៃទី​១១ ​ខែធ្នូ​ ឆ្នាំ​២០១៩​ លើក​ទី​២ ​នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២២​ និង​លើក​ទី​៣​ ធ្វើ​នៅ​ថ្ងៃទី​២០ ​វិច្ឆិកា​ ដោយ​មាន​វិនិយោគិន​មាន​សក្ដានុពល​ចូលរួម​មកពី​សមាគម​ជប៉ុន​កម្ពុជា​ចំនួន​ ២៨​ ក្រុមហ៊ុន​ និង​ខាង​កម្ពុជា មាន​ជាង​៣០ ​សរុប​៦០​ ក្រុមហ៊ុន។

លោក​បណ្ឌិត បាន​បន្តថា​ វេទិកា​នេះ​រៀបចំឡើង​ដើម្បីឱ្យ​វិនិយោគិន​ប្រទេស​ទាំងពីរ​បាន​ជួបគ្នា​ស្វែង​រក​ដៃគូ​វិនិយោគ​នៅក្នុង​វិស័យ​ប្រហាក់ប្រហែលគ្នា​អាច​ផ្លាស់ប្តូរ​សហប្រតិបត្តិការ​គ្នា ឬ​ទៅធ្វើ​ទស្សនកិច្ច​សិក្សា ​ឬ​ការវិនិយោគ​រួម​តាម​ដែល​ពួកគាត់​ពិភាក្សា​គ្នា​។

លោក​បណ្ឌិត បានឱ្យដឹង​ទៀតថា ​« ទិសដៅរបស់យើងគឺចង់ឱ្យវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនដោយមិនគិតប្រើធនាគារអេស៊ីលីដានោះទេប្រើធនាគារមួយណាក៏បានដែរធ្វើយ៉ាងណាឱ្យតែមានវិនិយោគិនមកធ្វើអាជីវកម្មនៅកម្ពុជា»។

លោក​បណ្ឌិត បាន​បញ្ជាក់​ថា ធនាគារ​អេស៊ីលីដា​ សូម​ស្វាគមន៍​សមាគម​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែលមាន​ការចាប់អារម្មណ៍​ ធនាគារ​នឹង​ជួយ​រៀបចំ​វេទិកា​ដើម្បីឱ្យ​វិនិយោគិន​ប្រទេស​ទាំងសង​ខាង​បាន​ជួបជុំគ្នា​បង្ហាញ​ឱកាស​វិនិយោគ។

លោក​បណ្ឌិត​ បាន​បន្ថែម​ថា ​វេទិកា​នេះ​ទោះបី​ជា​មាន​រយៈពេល​ខ្លី​ក៏​ទទួលបាន​លទ្ធផល​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ លោក​បណ្ឌិត បាន​បន្តទៀតថា ​«យើង​មានបំណង​រៀបចំ​វេទិកា​នេះ​ជា​រៀងរាល់​ឆ្នាំ​ជាមួយ​សមាគម​ជប៉ុន​កម្ពុជា​។​ តាម​អ្វីដែល​ លោក​ តាកាហាស៊ី ​បានលើកឡើង​នៅ​ជប៉ុន​មាន​ ៣ ​លាន​ក្រុមហ៊ុន ​ក្នុងនោះ​មាន ​៩៩% ​ខាង​ក្រុមហ៊ុន SME​។​ អីចឹង​បើ​គាត់​នាំ​យក​តែ​ ១% ​ក៏​ច្រើន​ដែរ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៤៧ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម