ព័ត៌មានជាតិ
ខេត្តតាកែវបេក្ខជនបាក់ឌុបជាប់និទ្ទេស A ៨៥ នាក់
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ លោក ឡោ វីរិទ្ធិបានឱ្យដឹងថា សម័យប្រឡងថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងសរុបចំនួន ១៧ មណ្ឌល ស្មើនឹង ៣០០ បន្ទប់ និងមានបេក្ខជនសរុបជិត ១ ម៉ឺននាក់ (៩ ៩៩៩) នាក់ ស្រី ៥ ១៥៩ នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុបចំនួន ៨ ៥៣១ នាក់ បេក្ខជនស្វ័យរិនចំណេះទូទៅចំនួន ១ ២៧២ នាក់ បេក្ខជនបំពេញវិជ្ជាចំនួន ១៦១ នាក់ និងបេក្ខជនស្វ័យរិនចំនួន ៣៥នាក់។

ដោយឡែកលទ្ធផល ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលងថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទូទាំងខេត្តតាកែវ សរុបរួមចំនួន ៧៤.០៣% កើនឡើង ២.៦១% ដោយក្នុងនោះ សិស្សទទួលបាននិទ្ទេស A សរុបចំនួន ៨៥នាក់ ស្រី ៥១នាក់។
បណ្ដាវិទ្យាល័យមួយចំនួនដូចខាងក្រោម៖
១- ស្រុកអង្គរបូរី សរុប ០៣នាក់ មកពីវិទ្យាល័យ ហ៊ុនសែនអង្គរបូររី ២នាក់ និងវិទ្យាល័យសំរោងពន្លៃ ១១នាក់។
២- ស្រុកបាទី សរុប ១០នាក់ មកពី វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនបាទី ០១នាក់, វិទ្យាល័យ សុខអានត្រាំខ្នារ ០២នាក់, វិទ្យាល័យ សុខអានទន្លេបាទី ១នាក់, វិទ្យាល័យ ហ៊ុនសែន ១មិថុនា ០៦នាក់។
៣- ស្រុកបូរីជលសារ មិនមាន
៤- ស្រុកគិរីវង់ សរុប ០៤នាក់ មកពី វិទ្យាល័យ គិរីវង់ ០៣នាក់ និងវិទ្យាល័យ សុខអានភ្នំ ០១នាក់។
៥- ស្រុកកោះអណ្ដែត សរុប ០២នាក់ មកពី វិទ្យាល័យ ក្រពុំឈូក ០២នាក់។
៦- ស្រុកព្រៃកប្បាស សរុប ១៤នាក់ មកពី វិទ្យាល័យ ហេងសំរិន ព្រៃល្វា ០៤នាក់, វិទ្យាល័យ ភ្ញីមាស ០៣នាក់, វិទ្យាល័យ កំពែង ០១នាក់, វិទ្យាល័យបានយ ០២នាក់, វិទ្យាល័យ អង្គអណ្ដែត ០១នាក់, វិទ្យាល័យ ក្រាំងស្លា ០១នាក់ និង វិទ្យាល័យ ចំប៉ា ០២នាក់។
៧- ស្រុកសំរោង សរុប ១៨នាក់ មកពី វិទ្យាល័យ ហ៊ុនសែនអង្គប្រីយ៍ ០១នាក់, វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន ស្លារម ០៦នាក់, វិទ្យាល័យ សុខអានសំរោង ០៤នាក់, វិទ្យាល័យសុខអានក្ដីទន្ទឹម ០៤នាក់, វិទ្យាល័យ អគ្គ ហ៊ុនសែន អង្គព្រះស្ដេច ០២នាក់, វិទ្យាល័យ ខ្សាច់ស ០១នាក់។
៨- ក្រុងដូនកែវ សរុប ០៨នាក់ មកពីវិទ្យាល័យជាស៊ីមតាកែវ ០៧នាក់ និងសាលារៀនអន្តរទ្វិបអាមេរិកាំង (ឯកជន) ០១នាក់។
៩- ស្រុកត្រាំកក់ សរុប ១២នាក់ មកពីវិទ្យាល័យ សុខអាន ១ឧសភា ០២នាក់, វិទ្យាល័យ អង្ករកា ០៥នាក់, វិទ្យាល័យ ហ៊ុនសែនត្នោតជុំ ០១នាក់ និងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ (ឯកជន) ០៣នាក់។
១០- ស្រុកទ្រាំង សរុប ១៤នាក់ មកពី វិទ្យាល័យ សុខអាន ព្រៃសណ្ដែក ០៤នាក់, វិទ្យាល័យ សុខអាន ថ្នល់បំបែក ០៥នាក់, វិទ្យាល័យ សម្ដេចហ៊ុនសែន ០១នាក់, វិទ្យាល័យព្រៃទប់ ៣នាក់ និងវិទ្យាល័យ សុខអាន ខ្វាវ ០១នាក់។
ចំនួនសិស្សជាប់និទ្ទេសដូចខាងក្រោម៖
សិស្សនិទ្ទេស A សរុបចំនួន ៨៥នាក់ ស្រី ៥១នាក់
សិស្សនិទ្ទេស B សរុបចំនួន ៤៩១នាក់ ស្រី ២៨៥នាក់
សិស្សនិទ្ទេស C សរុបចំនួន ១៣៤៧នាក់ ស្រី ៨៦១នាក់
សិស្សនិទ្ទេស D សរុបចំនួន ២៥៨២នាក់ ស្រី ១៤៩១នាក់
សិស្សនិទ្ទេស E សរុបចំនួន ២៧៦៤នាក់ ស្រី ១៣៩១នាក់៕



អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


