ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបមួយចំនួន ស្នើលទ្ធភាពពិនិត្យកិច្ចការប្រឡងរបស់ខ្លួនឡើងវិញ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៦ វិច្ឆិកានេះថា មានបេក្ខជនប្រឡងមួយចំនួនតូចបានមកសាកសួរព័ត៍មានពីការប្រឡងនៅក្រសួងអប់រំយុវជននិងកីឡា ប៉ុន្តែមិនមានការតវ៉ានោះទេ។
លោកស្រីបានបញ្ជាក់ថា «មកដល់ពេលនេះ មានប្អូនៗមួយចំនួនបានសាកសួរពីព័ត៌មាននៃភាពអាចទៅរួចក្នុងការពិនិត្យកិច្ចការរបស់ពួកគាត់។ ជាគោលការណ៍ ក្រសួងមិនលើកទឹកចិត្តក្នុងការតវ៉ានោះទេដោយដំណើរការកែនិងបូកស្រង់កន្លងមកបានឆ្លងកាត់ការយកចិត្តទុកដាក់ និងផ្ទៀងផ្ទាត់គ្រប់ដំណាក់កាល»។

ប្រឡងបាក់ឌុបឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងជាប់សរុបចំនួន ៩៨ ៤៦០ នាក់ត្រូវជា ៧២,៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ស្រី ៧២ ៣៤៤ នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២ នាក់ស្រី ៧៣.២៧៨ នាក់។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់ និទ្ទេស B ចំនួន៦៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។
ឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១២៨ ១៣៤ នាក់ស្រី ៦៨ ៧៧១ នាក់ចែកចេញជា ២២១ មណ្ឌលត្រូវជា ៥១៧៤ បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០ នាក់ស្មើនឹង ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់និទ្ទេស B ចំនួន ៧ ២៣២ នាក់និទ្ទេស C ចំនួន ១៩០ ៥៣ នាក់និទ្ទេស D ចំនួន ៣១ ១៦៦ នាក់និងនិទ្ទេស E មានចំនួន ៣២ ៤៥០ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


