ព័ត៌មានអន្ដរជាតិ
ការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅហ្វីលីពីន គឺជាស្នាដៃក្រុមរដ្ឋឥស្លាម
ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏ប្រល័យ នៅឯកន្លែងធ្វើពិធីកាតូលិកក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យទី៣ខែធ្នូ ដែលបានសម្លាប់មនុស្ស៤នាក់ និង៥០នាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារនេះ កើតឡើងនៅកន្លែងហាត់ប្រាណរបស់សាកលវិទ្យាល័យមួយ ក្នុងទីក្រុង Marawi ជាទីក្រុងនៅភាគខាងត្បូងប្រទេស ដែលត្រូវបានឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធមូស្លីមអស់រយៈពេលប្រាំខែ ក្នុងឆ្នាំ២០១៧។
ក្រុមរដ្ឋឥស្លាម បាននិយាយនៅលើឆានែល Telegram ថា សមាជិករបស់ខ្លួន គឺជាអ្នកបំផ្ទុះគ្រាប់បែក។

នៅព្រឹកថ្ងៃអាទិត្យ មុនការអះអាងរបស់ក្រុមរដ្ឋឥស្លាម, ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានថ្កោលទោសចំពោះទង្វើគ្មានប្រយោជន៍និងសាហាវបំផុត ដែលប្រព្រឹត្តដោយភេរវករបរទេស ខណៈប៉ូលិសនិងយោធា បានពង្រឹងសន្តិសុខនៅភាគខាងត្បូងប្រទេស និងជុំវិញរដ្ឋធានីម៉ានីល។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិ Gilberto Teodoro បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីកាត់ទោសជនល្មើសធ្វើសកម្មភាពភេរវក នឹង បន្តឥតឈប់។
លោក Teodoro បញ្ជាក់ថា សកម្មភាពនេះ មានការបង្គាប់បញ្ជាពីបរទេស ប៉ុន្តែបានបដិសេធ បញ្ជាក់លម្អិត ព្រោះការស៊ើបអង្កេតកំពុងបន្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតក្រុម ISIS ធ្វើដំណើរទៅវាយប្រហារនៅ ឥណ្ឌា តែត្រូវស្ទាក់ចាប់ទាន់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


