Connect with us

ព័ត៌មានជាតិ

៦ មុខជំនាញកំពុងពេញនិយមសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ ឥតបង់ថ្លៃ

បានផុស

នៅ

វិទ្យាស្ថាន​តេជោ​សែន​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ក្នុង​ឆ្នាំ​២០២៣-២០២៤ នេះ​ បាន​ប្រកាសជ្រើសរើស​សិស្ស​-និស្សិត អាហារូបករណ៍ ១០០% សម្រាប់សិស្សឆ្នើម និង ៥០% សម្រាប់សិស្សស្រី ដែលប្រឡងប្រជែងជាប់ដើម្បី​សិក្សា​លើ​មុខ​ជំនាញ​ដែល​កំពុង​មាន​ទី​ផ្សារ​ចំនួន ៦ ​មុខ​ជំនាញ​ផ្សេង​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្នាំ​សិក្សា​​ថ្មី​នេះ វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន នឹង​​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ទាំង​អាហារូបករណ៍ ១០០% ចំនួន ៥០នាក់ សម្រាប់​និស្សិត​ឆ្នើម ដែល​ប្រឡង​ជ្រើសរើស​ចូលរៀន​​ជាប់ និង​បាន​លំដាប់​ពិន្ទុ​ខ្ពស់ ក្នុងចំណោម ៣០០នាក់ និង​អាហារូបករណ៍ ៥០% សម្រាប់​និស្សិត​ជា​​នារី ដែល​​ប្រឡង​ជ្រើសរើស​ចូល​រៀន​ជាប់។

មុខ​ជំនាញ​ដែល​​ជា​ជំនាញ​​​កំពុង​មាន​តម្រូវ​ការ​ទី​ផ្សារ​ការងារ​​​ ជាពិសេសនៅក្នុងវិស័យសាធារណការណ៍រួមមានដូច​ជា៖​

១/ សំណង់​ផ្លូវ​ថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវ​ដែក និងកំពង់ផែ
២/ ប្រព័ន្ធ​ចម្រោះ​ទឹក​កង្វក់
៣/ សេដ្ឋកិច្ច​និង​ការ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក
៤/ គ្រប់គ្រង​ភស្តុភារ​កម្មនិង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់
៥/ អ្នក​បើក​នាវា
៦/ ម៉ាស៊ីន​នាវា​។

សម្រាប់​យុវជន​ដែល​ចង់​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​អាច​ទៅ​ទទួល​ពាក្យ​ប្រឡង​នៅ​ការិយាល័យ​សិក្សា នៃ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន រហូត​ដល់​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៤ ខាង​មុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ ម៉ោង មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកនាំពាក្យ៖ នាវាចិន២គ្រឿង ចូលមកកំពង់ផែរាម គឺត្រៀមធ្វើសមយុទ្ធយោធា មិនមែនមកតាំងមូលដ្ឋានទ័ពឡើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេ​ចតេជោ ស្នើមេដឹកនាំមីយ៉ាន់ម៉ា ជួបលោកស្រី អ៊ុង សានស៊ូជី សួរសុខទុក្ខ តាមប្រព័ន្ធវីដេអូ

សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានបក្សកម្លាំងជាតិ ព្រោះបង្ហោះសារញុះញង់បង្កភាពវឹកវរដល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម