ព័ត៌មានជាតិ
អាជ្ញាធរក្រុងកែប បញ្ជាឲ្យរុះរើជាបន្ទាន់ ចំពោះម្ចាស់បង្គោលរបងហ៊ុមព័ទ្ធរំលោភផ្លូវសាធារណៈ
នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ អាជ្ញាធរក្រុងកែប ចេញបញ្ជាឲ្យម្ចាស់បង្គោលរបងដែលហ៊ុមព័ទ្ធរំលោភយកដីផ្លូវសាធារណៈ ស្ថិតក្នុងភូមិកែប សង្កាត់កែប ខេត្ត/ក្រុងកែប ត្រូវរុះរើចេញវិញជាបន្ទាន់។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ខេង យ័ន អភិបាលក្រុងកែប បានឲ្យដឹងថា ចំពោះម្ចាស់បង្គោលរបងដែលហ៊ុមព័ទ្ធរំលោភយកដីផ្លូវសាធារណៈ ត្រូវរុះរើចេញវិញជាបន្ទាន់។ ករណីមិនអនុវត្ត រដ្ឋបាលក្រុងកែប នឹងចុះរុះរើ រួចដឹកយកមករក្សាទុកនៅសាលាក្រុងកែប ដោយមិនប្រគល់ជូនវិញនោះឡើយ ខណៈអាជ្ញាធរឲ្យម្ចាស់រុះរើចេញមុនថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ។

លោក ខេង យ័ន បញ្ជាក់ថា នេះជាសកម្មភាពល្មើសច្បាប់ជាក់ស្ដែងអំពីការបំពានទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ។ ប៉ុន្តែរដ្ឋបាលក្រុងកែប បានទុកឱកាសដល់អ្នកប្រព្រឹត្តបទល្មើសក្នុងការមកដកចេញដោយខ្លួនឯង ដើម្បីយកបង្គោលរបងទៅប្រើប្រាស់សម្រាប់ដីកម្មសិទ្ធិខ្លួនវិញទៅ។ ក្នុងនោះ បើនៅតែរឹងទទឹង អាជ្ញាធរក្រុងកែប នឹងឲ្យក្រុមការងារចុះទៅរុះរើ នាថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះហើយ ដោយមិនប្រគល់ជូនវិញនោះឡើយ។

ដោយឡែក ប្រជាពលរដ្ឋ ក៏បានលើកឡើងថា តើការសរសេរសារបង្ហោះរបស់ លោក ខេង យ័ន អភិបាលក្រុងកែប មានប្រសិទ្ធភាពដល់កម្រិតណាចំពោះអ្នករំលោភយកដីផ្លូវសាធារណៈមកធ្វើជាកម្មសិទ្ធិមួយកន្លែងនេះ៕
អត្ថបទ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


