ព័ត៌មានជាតិ
អតីតសិស្សប្រាំនាក់ដែលរងបណ្តឹងពីនាយកវិទ្យាល័យឈើទាលជ្រុំ មិនបានមកបំភ្លឺនៅសាលាដំបូងខេត្តទេ
អតីតសិស្ស៥នាក់ដែលកំពុងរងពាក្យបណ្តឹងពីនាយកសាលាវិទ្យាល័យឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មិនមានវត្តមានមកបំភ្លឺក្តីនៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះទេ ក្រោយពួកគាត់ត្រូវបានឲ្យចូលខ្លួនមកបំភ្លឺ តាមពាក្យបណ្តឹងពីលោក ប៉ាន់ ពុទ្ធារ៉ា នាយកវិទ្យាល័យឈើទាលជ្រុំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ព្រោះបានចូលទៅសរសេរសារ បញ្ចេញមតិរិះគន់លើវីដេអូផឹកស្រាបៀដែលបង្ហោះលើហ្វេសប៊ុក។
ក្រឡាបញ្ជីលោក ទេព មុនិន្ទ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះថា ជនទាំង៥រូបដែលត្រូវបានអញ្ជើញឲ្យចូលមកបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ លើលោកនាយកវិទ្យាល័យឈើទាលជ្រុំ គឺមិនបានចូលខ្លួនមកបំភ្លឺនៅសាលាក្តីទេនៅថ្ងៃទី០៩ ខែកុម្ភៈ ម្សិលមិញនេះ។

ចំណែកលោក ស៊ន សារិទ្ធ ដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Sorn Sarith» ដែលបានបញ្ចេញវីដេអូនាយកវិទ្យាល័យឈើទាល់ជ្រុំហូបគ្រឿងស្រវឹងកាលពីពេលកន្លងទៅនោះបានឲ្យដឹងកាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សំណុំរឿងនេះបានទៅដល់ដៃតុលាការហើយ មានតែធ្វើអញ្ចឹងព្រោះពួកគាត់ទាំង៥នាក់មិនបានចូលខ្លួនមកដោះស្រាយនៅសាលារៀន ក៏ដូចជានៅប៉ុស្តិ៍រដ្ឋបាលឃុំ។
សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ មានវីដេអូបង្ហាញពីសកម្មភាពផឹកស្រាបៀរមួយឃ្លីប ត្រូវបានបង្ហោះលើគណនេយ្យហ្វេសប៊ុកឈ្មោះ «Sorn Sarith» ដែលគេស្គាល់ថា ជានាយករងវិទ្យាល័យឈើទាលជ្រុំ ដោយមានការច្រៀងលេងកម្សាន្តផងនោះ ត្រូវបានម្ចាស់គណនេយ្យបង្ហោះដោយសរសេររៀបរាប់ថា «សូមបងប្អូន សណ្តាប់កម្សាន្ត! ច្រៀងដោយបង ធារ៉ា ( ថ្ងៃសម្រាកម្សឹលមិញ ០៧ មករា ២០២១). ពិរោះទេ បងប្អូន មិត្តទាំងអស់គ្នា! សុំ Like ម្នាក់មួយមកបាទ»។ បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះចេញ មានអតីតសិស្សដែលធ្លាប់រៀននៅវិទ្យាល័យនេះ បានចូលទៅសរសេរបញ្ចេញមតិយោបល់បង្ហាញពីការមិនពេញចិត្តចំពោះការបង្ហាញសកម្មភាពផឹកស៊ីជាសាធារណៈរបស់ថ្នាក់ដឹកនាំវិទ្យាល័យ។ ជាពិសេសបានសម្តៅចំលើនាយកវិទ្យាល័យឈើទាល់ជ្រុំតែម្តង។ ក្រោយឃើញសារសរសេររិះគន់មកលើសកម្មភាពផឹកស៊ីរបស់ខ្លួន លោក ប៉ាន់ ពុទ្ធារ៉ា បានដាក់ពាក្យបណ្តឹងយុវជន៥រូប ដែលគេស្គាល់ថាជាអតិតសិស្សនៅវិទ្យាល័យមួយនេះទៅតុលាការ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ បើទោះបីជាពួកគេបានលុបសារសរសេររិះគន់នោះចេញវិញយ៉ាងណាក៏ដោយ។

ករណីនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក ទេព មុនិន្ទ បានកោះហៅអតីតសិស្សទាំង៥រូប ឲ្យចូលបំភ្លឺកាលពីថ្ងៃទី០២ ខែកុម្ភៈ តែត្រូវបានក្រុមមេធាវីដែលស្ម័គ្រចិត្តការពារក្តីឲ្យសិស្សទាំង៥រូបនេះ ដាក់ពាក្យសុំពន្យារពេល ហើយនៅថ្ងៃទី០៩ កុម្ភៈម្សិលមិញនេះ ក៏នៅតែអវត្តមានពួកគេមកបំភ្លឺដដែល៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


