ព័ត៌មានជាតិ
លោក ឌិត ទីណា ៖ កម្មវិធី«កសិកម្ម វាលបៃតង» ជួយជំរុញពង្រីកទីផ្សារ និងលើកកម្ពស់ផលិតផលក្នុងស្រុក
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា កម្មវិធី «កសិកម្ម វាលបៃតង» ជួយជំរុញ ពង្រីកទីផ្សារ និងបង្ហាញដល់មិត្តជាដៃគូ ក្នុងការអភិវឌ្ឍឱ្យឃើញនូវអ្វីដែលបានរៀបចំជាទម្រង់ជាមួយគ្នា នាពេលកន្លងមក។

ការលើកឡើងនេះ ក្នុងឱកាស លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «កសិកម្ម វាលបៃតង» សម្រាប់ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម កាលពីល្ងាចថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣។

លោក ឌិត ទីណា លើកឡើងថា កម្មវិធី«កសិកម្ម វាលបៃតង» ជាឱកាសដែលក្រសួងកសិកម្ម ចង់បង្ហាញ និងដាក់បង្គុំគ្នា រវាងអ្នកផលិតកសិផល និងកែច្នៃកសិផល ជាមួយនឹងអ្នកជំនួញផ្សេងៗ ដែលជួយជំរុញ និងពង្រីកទីផ្សារ និងបង្ហាញដល់មិត្ដជាដៃគូ ក្នុងការអភិវឌ្ឍ ឱ្យឃើញនូវអ្វីដែលបានរៀបចំជាទម្រង់ជាមួយគ្នា នាពេលកន្លងមក»។

លោក ឌិត ទីណា លើកឡើងបន្ថែមថា ការរៀបចំកម្មវិធី«កសិកម្ម វាលបៃតង»នេះ ក្នុងគោលបំណងបង្ហាញរវាងអ្នកផលិតកសិផលកែច្នៃ ជាមួយអ្នកជំនួញផ្សេងៗ ដើម្បីជំរុញទីផ្សារ ក៏ដូចជាពង្រីកទីផ្សារ ឱ្យកាន់តែទូលំទូលាយថែមទៀត ហើយកម្មវិធីនេះ អាចនឹងធ្វើជារៀងរាល់ឆ្នាំ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានគូសបញ្ជាក់ដែរថា ការតាំងបង្ហាញនេះ គឺជាការបង្ហាញនូវទំនិញនានា ដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ ងាយទំនាក់ទំនងគ្នា សម្រាប់ពង្រីកទីផ្សារ ឱ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក ក៏ដូចជាក្រៅប្រទេសផងដែរ។

គួរជម្រាបថា កម្មវិធី «កសិកម្ម វាលបៃតង» នេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការភ្លក្សម្ហូបអាហារផលិតពីផលិតផលខ្មែរ ដែលប្រកបដោយគុណភាព និងអនាម័យខ្ពស់ ថែមទៀតផង។

ជាងនេះទៅទៀត កម្មវិធី«កសិកម្ម វាលបៃតង»នេះ ក៏មានការរៀបចំបង្ហាញដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុក ដែលជាផ្នែកមួយ នៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវ ក្រោយប្រមូលផល ផងដែរ៕
អត្ថបទ ៖ សួស សិត




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


