ព័ត៌មានអន្ដរជាតិ
លីបង់ ប្រកាសរួបរួមជាមួយពលរដ្ឋនៅតំបន់ហ្គាហ្សា
ប្រទេសលីបង់នៅថ្ងៃចន្ទនេះបានប្រកាសបិទការិយាល័យ និងស្ថាប័នរដ្ឋាភិបាលទាំងអស់នៅទូទាំងប្រទេសដើម្បីបង្ហាញពីការរួបរួម ក៏ដូចជាសាមគ្គីភាពជាមួយពលរដ្ឋតំបន់ហ្គាហ្សា និងភូមិភាគខាងត្បូងប្រទេសលីបង់ដែលកំពុងក្លាយជាផ្ទាំងស៊ីបពីការវាយប្រហារយ៉ាងសន្ធាប់របស់កងកម្លាំងអ៊ីស្រាអែល ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអាទិត្យ អគ្គលេខាធិការរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៃប្រទេសលីបង់ លោក Mahmoud Mekkiya បានប្រកាសថា “លោកនាយករដ្ឋមន្ត្រី Najib Mikati បានធ្វើការសម្រេចចិត្តទៅតាមការអំពាវនាវជាសកលក្នុងការធ្វើកូដកម្មដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋហ្គាហ្សា និងប្រជាជនប៉ាឡេស្ទីន រួមទាំងមិត្តរបស់យើងផងដែរ” ។
ស្របពេលជាមួយគ្នានេះ អង្គការចាត់តាំងរបស់លីបង់ The Beirut Engineers ក៏បានបញ្ជាក់អំពីការបិទការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងរដ្ឋធានី Beirut រួមជាមួយនឹងការិយាល័យរបស់ខ្លួនផ្សេងទៀតនៅទូទាំងតំបន់ផ្សេងៗគ្នា ។

ទន្ទឹមនោះ សកម្មភាពរួមទាំងនេះ គឺកើតមានឡើង ស្របតាមការអំពាវនាវទ្រង់ទ្រាយធំដែលផ្តួចផ្តើមឡើងដោយសកម្មជននៅទូទាំងពិភពលោក ក្រោមពាក្យថា “Strike For Gaza” ដោយជំរុញឲ្យមានការធ្វើកូដកម្មជាសកលនៅថ្ងៃចន្ទ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ្នករស់នៅតំបន់ហ្គាហ្សា និងដាក់សម្ពាធលើរដ្ឋាភិបាលនានាដើម្បីចាត់វិធានការឆ្ពោះទៅរកការបញ្ចប់សង្គ្រាមអ៊ីស្រាអែល ។
ភាពតានតឹងថ្មីបានផ្ទុះឡើងនៅតាមតំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ចំពេលមានការបាញ់ស្រោចកាំភ្លើងធំដាក់គ្នាទៅវិញទៅមករវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវបំផុត ចាប់តាំងពីភាគីទាំងពីរបានតស៊ូប្រយុទ្ធគ្នាក្នុងសង្គ្រាមទ្រង់ទ្រាយធំកាលពីឆ្នាំ ២០០៦ ខណៈបច្ចុប្បន្នក៏នៅតែមានការសង្គ្រឺតធ្មេញដាក់គ្នាផងដែរ ។

ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហេសបូឡាក៏បានកំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្មផងដែរ ខណៈការបាញ់រះគ្រាប់រ៉ុកកែតទាំងនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ក្រោយព្រឹត្តិការណ៍ ៧ តុលា ។
នៅពេលនោះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៨,០០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៩,២០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការ វាយប្រហារសម្លាប់ទាហាន លីបង់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


