ព័ត៌មានជាតិ
កម្លាំងមួកខៀវកម្ពុជាជាង៧០នាក់ បានវិលចូលប្រទេសវិញ ក្រោយចប់បេសកកម្មនៅស៊ូដង់ខាងត្បូង
កម្លាំងមួកខៀវកម្ពុជាសរុបចំនួន៧៣នាក់ នៃកងអនុសេនាធំអាវុធហត្ថលេខ១៧១ បានធ្វើមាតុភូមិនិវត្តន៍ដល់ប្រទេស កំណើតដោយសុវត្ថិភាពវិញហើយ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង។

ដំណើរមកដល់របស់កងកម្លាំងមួកខៀវកម្ពុជា នាព្រឹកនេះ ត្រូវបានទទួលស្វាគមន៍ពីសំណាក់លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា។ កម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះ ជាកងទី១១ ដែលបានបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង មានចំនួនសរុប៧៣នាក់ (នារីចំនួន៣៣នាក់) ហើយនេះជាកងមានកម្លាំងជានារីច្រើនជាងគេបង្អស់។
តាមរយៈការសម្រេចចិត្តបញ្ចូនកងកម្លាំងជានារីនេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការចូលរួមរបស់នារីក្នុងបេសកកម្មអន្តរជាតិ។

បើតាមលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី កងអនុសេនាធំអាវុធហត្ថលេខ១៧១ បានអនុវត្តភារកិច្ចដូចកងកម្លាំងមុនៗ ខណៈយោធិននារី ក៏មានឱកាសចូលរួមសកម្មភាពការងារយ៉ាងសកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិដូចបុរសដែរ ទោះបីជាស្ថិតក្នុងស្ថានភាពអសន្តិសុខក៏ដោយ ដែលនេះជាការបង្ហាញពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ។

កម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅក្នុងចំណោម៦៣ប្រទេស ដែលបានបញ្ជូនកងកម្លាំង នាខែមេសា ឆ្នាំ២០១២។ កងកម្លាំងមួកខៀវកម្ពុជា បានពង្រាយកម្លាំង និងបោះទីតាំងឈរជើងនៅ ៧គោលដៅ ក្នុង៦រដ្ឋ ដែលជាកងផ្តល់ការពារដល់ជនស៊ីវិល ធ្វើការល្បាតថ្មើរជើង និងតាមរថយន្តរយៈពេលខ្លី មធ្យម និងវែង។ ជាមួយគ្នានេះ កម្លាំងកម្ពុជា ក៏បានស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរណ៍ បទឧក្រិដ្ឋ និងអំពើហិង្សានានា និងអនុវត្តភារកិច្ចតាមបទបញ្ជានៃបេសកកម្មផ្សេងៗ ព្រមទាំងបានការពារក្បួនជូនឥស្សរជនជាន់ខ្ពស់មកពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសបរិច្ចាគកម្លាំងក្នុងបានចុះទស្សនកិច្ចកងកម្លាំងរក្សាសន្តិភាពក្នុងតំបន់បេសកកម្ម ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


